ថៃ៖ អាចនិយាយបានថា សម្រាប់គូស្នេហ៍ តារាប្រុសស្រី លោក Nine Naphat និង តារាស្រី Baifern Pimchanok គឺតែងតែ​មាន​ភាព​ផ្អែមល្ហែម ​ឱ្យ​អ្នកគាំទ្រ បានទស្សនា និង​តាមដាន​ជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម ប៉ុន្តែ​ក៏នៅតែមានរឿងមួយចំនួនលើកឡើង ពាក់ព័ន្ធទាក់ទងទៅ​នឹង​ព័ត៌មាន​ រវាង Baifern ជាមួយនឹងម្ដាយ​មិត្ត​ប្រុស ​ម្ដង​ទៀត ផងដែរ។ 

Baifern 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី Baifern បានចេញមកបើកចំហរអំពីបញ្ហានេះ ដោយផ្ទាល់ ដោយតារាស្រីរូបនេះបានលើកឡើងថា គ្មានអ្វីដែលត្រូវនិយាយអំពីនាងទាល់តែសោះ ហើយស្ថានភាពគឺនៅតែដដែល។ ប៉ុន្តែ​នាងបានយល់ថា ​ព្រោះ​វា​ជា​ព័ត៌មាន​ធំ​ពី​មុន​ ហើយក៏​គិត​ថា ​លើក​នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់អ្វីនោះ​ទេ។ ជាពិសេស តារាស្រីរូបនេះបានប្រាប់ថា នាងនិងម្ដាយខាងប្រុស ក៏បាន​ជួប​គ្នា​ពេល​ចូល​ឆ្នាំ​ហើយ ព្រមទាំងបាន​ផ្ញើ​កាដូឲ្យទៀតផង។

Baifern និង Nine

លើសពីនេះ នាងក៏បានបញ្ជាក់​ថា ​ពិតជា​មិន​មានផលប៉ះ​ពាល់​ដល់​ទំនាក់​ទំនងរបស់ខ្លួន​នោះ​ទេ។ តែនាងក៏បានលើកឡើងពី បញ្ហា​តែ​មួយ​គត់​ដែលអាច​ប៉ះ​ពាល់​ដល់​ពួក​គេទាំងពីរ នោះ​គឺ​ ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ពួក​គេ​ដោយខ្លួនឯង ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern និង Nine
Baifern និង Nine
Baifern និង Nine
Baifern និង Nine

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]