កូរ៉េខាងត្បូង៖ ជឿជាក់ប្រិយមិត្តដែលគាំទ្រតារាចម្រៀង Kpop ច្បាស់ជានៅចាំករណីរបស់ Kim Garam ដែលជាអតីតសមាជិកក្រុម LE SSERAFIM ដែលនាងបានរងការចោទប្រកាន់ពាក់ព័ន្ធនឹងការធ្វើបាបមិត្តរួមថ្នាក់ និង មានអត្តចរិតពាលកាលពីនៅរៀន ដែលនាំឲ្យនាងត្រូវចាកចេញពីក្រុមកាលពីឆ្នាំ២០២២កន្លងទៅ។
យ៉ាងណាមិញ ថ្មីៗនេះ Kim Garam ត្រូវបានគេរាយការណ៍ថា នាងបានបង្ហាញវត្តមានជាសាធារណៈនៅក្នុងថ្ងៃកម្មវិធីបញ្ចប់ការសិក្សាក្រោយពីបាត់មុខអស់ជិត២ឆ្នាំ។ គួរបញ្ជាក់ផងដែរថា អតីតតារាស្រីរូបនេះ ធ្លាប់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងក្រុម LE SSERAFIM ដែលនាងមានភាពលេចធ្លោរជាងគេ។
ជាមួយនឹងការគាំទ្រដ៏ខ្លាំងក្លានេះ Garam ក៏ត្រូវទទួលបានការផ្ដោតចំពោះកំហុសរបស់នាងខ្លាំងជាងគេផងដែរ ដែលនាងមិនអាចស្រោចស្រង់បាន សូម្បីតែផលិតកម្មខិតខំជួយយ៉ាងណាក៏មហាជននៅតែមិនសុខចិត្ត រហូតដល់ HYPE ត្រូវផ្ដាច់កុងត្រាពីនាង។
តាមប្រភពបានឲ្យដឹងថា ក្រោយពីចេញពីសិល្បៈ Garam មានគំរោងនឹងរៀនបន្ដនៅឯ មហាវិទ្យាល័យសិល្បៈសម្ដែង នៅឯសាកលវិទ្យាល័យ Konkuk University's College of Art and Design៕
ប្រភព៖ allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]