កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តអ្នកគាំទ្រវិស័យចម្រៀង KPOP ប្រាកដជាបានស្គាល់ក្រុមចម្រៀងនារី 2NE1 ដ៏ល្បីល្បាញប្រចាំក្រុម KPOP ជំនាន់ទី២ ដែលទោះក្រុមនេះបានប្រកាសរំសាយហើយ ប៉ុន្តែសមាជិកម្នាក់ៗនៅតែមានកេរ្តិ៍ឈ្មោះកក្រើក។

2NE1
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះក្រុមត្រូវបានរំសាយក្ដីក៏សមាជិកនីមួយៗ ដូចជា CL, Sandara, Park Bom និង Minzy តែងតែមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា និងជួយគាំទ្រគ្នាលើវិស័យតន្ត្រីទៅវិញទៅមក។

2NE1

យ៉ាងណាមិញ ថ្មីៗនេះ CL ស្រាប់តែចេញមកបង្កភាពភ្ញាក់ផ្អើល ក្រោយបានបង្ហោះរូបថត Selfie ជាមួយសមាជិកផ្សេងទៀតរួមមាន Sandara, Park Bom និង Minzy នៅក្នុងជណ្ដើរយន្ត ព្រមជាមួយ សារថា " 4L 🖤🍒" ទៀតផង។

បន្ទាប់ពីបានឃើញរូបភាពនេះ អ្នកគាំទ្រជាពិសេសគឺ BLACKJACKs បាននាំគ្នាបង្ហាញក្ដីរំភើប និងទទូចសុំឲ្យអ្នកទាំងបួនរួមគ្នាត្រឡប់មកអង្រួនឆាកតន្ត្រីសាជាថ្មី។ គួរបញ្ចាក់​​ផងដែរថា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ហើយបានប្រកាសរំសាយក្រុម​​នៅឆ្នាំ ២០១៦៕

2NE1
2NE1
2NE1
រូបភាព​​ថ្មីរបស់ 2NE1

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]