ភ្នំពេញ៖ ទីបំផុតភាពយន្តភាគ «បាបប្រពន្ធដើម» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលទទួលបាននូវការការគាំទ្រខ្លាំងពីអ្នកនិយមទស្សនារឿងខ្មែរ បានវិលមកវិញក្នុងរដូវកាលថ្មីហើយ គឺ «បាបប្រពន្ធដើមវគ្គ២»។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វគ្តមានតួអង្គសំខាន់ៗនៅក្នុងរឿងនៅតែរក្សាដដែល គឺមានវត្តមានបវរកញ្ញាកម្ពុជាដ៏ល្បី កញ្ញា ប៊ី សុធារី លោក លឹម ជាឡាយ ដែលជាតារាភាពយន្តដ៏ឆ្នើមមួយរូប រួមទាំងតួសម្ដែងល្បីៗជាច្រើនរូបទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គ្រាន់តែបង្ហាញ Official Trailer វគ្គ២ ភ្លាម ទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិកជនភ្លែតតែម្ដង ព្រោះសាច់រឿងកាន់តែញាក់សាច់ កាន់តែសាហាវជាងវគ្គ១ទៅទៀត។

រូបភាព

កាលពីវគ្គ១ រឿង «បាបប្រពន្ធដើម» ធ្វើឱ្យទស្សនិកជនទស្សនាយ៉ាងជក់ចិត្ត ជាពិសេសតួអង្គដណ្ដើមប្ដីគេ ត្រូវបានទស្សនិកជនជេរផ្អើលប្រទេស។ យ៉ាងណាមិញប្រពន្ធដើមក៏មិនមែនជាមនុស្សធម្មតាដែរ ស្លូតៗទេ ប៉ុន្តែចុងក្រោយសាហាវនឹកស្មានមិនដល់។ ដោយឡែកមកដល់វគ្គទី២ នេះវិញ សាច់រឿងនឹងធ្វើឱ្យទស្សនិកជនកាន់តែមានចម្ងល់ថា រឿងនឹងទៅជាបែបណាទៅវិញ? ព្រោះអ្វីដែលប្លែកខ្លាំងនោះ ប្រពន្ធដើម និងប្រពន្ធចុង បែរជាមកត្រូវរ៉ូវគ្នា ហើយមិនមែនត្រូវគ្នាក្នុងនាមជាប្រពន្ធទី១ និងទី២នោះទេ ប៉ុន្តែបែរជាមកក្លាយជាគូស្នេហ៍ស្រីស្រលាញ់ស្រីទៅវិញ?

រូបភាព

សាច់រឿងបង្កប់អាថ៌កំបាំង ចំណងបញ្ញា ចាក់ស្រេះ ដូចអំបោះ រុំជំពាក់មុខនេះ នឹងធ្វើឱ្យរឿងភាគ «បាបប្រពន្ធដើម» វគ្គ២ កាន់តែល្អមើល កាន់តែជក់ចិត្តបន្ថែមទៀត។ ដូចនេះ សូមកុំឱ្យចំណីចក្ខុដ៏ប្លែកភ្នែកនាដើមឆ្នាំ ២០២៤ នេះកន្លងផុតទៅឱ្យសោះសូមរង់ចាំតាមដាន កុំឱ្យចន្លោះភាគណាមួយ តាមរយៈកញ្ចប់ទូរទស្សន៍ហង្សមាស ដែលនឹងចាក់ផ្សាយចាប់ពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០៤ នេះតទៅ៕

រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]