ថៃ៖ អាចនិយាយបានថា កាន់តែបង្ហាញពីភាពផ្អែមល្ហែមទៅកាន់ពិភពប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឲ្យហ្វេនៗជាច្រើន កាន់តែចាប់អារម្មណ៍ទៅលើរឿងរ៉ាវទំនាក់ទំនង រវាង តារាស្រី Aff Taksaorn និង លោក Nonkul មិនចាញ់គូស្នេហ៍ដទៃឡើយ។

Aff និង Nonkul
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ រឿងរ៉ាវរបស់តារាប្រុសស្រីទាំងពីររូបនេះ ​បានទាញយកចំណាប់អារម្មណ៍ ជាមួយនឹងភាពស្រស់បំព្រងដ៏គួរឲ្យស្រលាញ់ នៅពេលដែលអ្នកទាំងពីរ បានបញ្ចេញ​រូបថត​រួម​គ្នា​ និងបានដាក់ចំណងភ្ជាប់ជាមួយនឹងនិមិត្តសញ្ញា Emoji រូបទន្សាយ និងខ្លាឃ្មុំ ដែលតំណាងឱ្យអត្តសញ្ញាណរបស់អ្នកទាំងពីរ ទៀតផង។

Aff និង Nonkul

ជាពិសេស រឿងដែលធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជាង​គេនោះ នៅក្នុងការ​បង្ហោះ​រូប​គួរ​ឱ្យ​ស្រឡាញ់​នេះ ពួកគេបានយកចិត្តទុកដាក់ចំពោះការតុបតែងខ្លួន ពាក់អាវមួយគូរដែលមានលំនាំបេះដូងក្រហមធំដូចគ្នា ដែលធ្វើឲ្យមនុស្សជាច្រើនបានឃើញហើយ ពិតជាសរសើរចំពោះភាពល្អូកល្អឹនមួយនេះខ្លាំងបំផុត៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aff 
Aff 
Nonkul
 Nonkul
 Nonkul
Aff និង Nonkul
Aff និង Nonkul
Aff និង Nonkul
Aff និង Nonkul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]