កម្សាន្ត៖ កាលពីពេលថ្មីៗនេះ BoA បានបង្ហាញមុខនៅក្នុងរឿង Marry My husband ដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង។ ដោយឡែក បើនិយាយពីសាច់រឿងវិញ មហាជនបាននាំមតិថា តួអង្គ Oh Yu Ra ដែលសម្ដែងដោយ BoA មិនចាំបាច់ត្រូវដាក់បញ្ចូលក្នុងសាច់រឿងនោះទេ ព្រោះវាខុសពីសាច់រឿងដើម ដែលដកស្រង់ចេញពី Webtoon។

 BoA
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គេបានបន្ដថា​ តួអង្គនេះ ជាតួចិត្តអាក្រក់ ឬ តួរងទី២ដែលតាមបំបែកបាក់តួឯក ប៉ុន្ដែទោះយ៉ាណាក៏ដោយ រឿងភាគនេះ សល់តែប៉ុន្មានវគ្គទៀតនឹងចប់ហើយ ដូចនេះ យក BoA មកដើរតួរបង្ហើយឲ្យសាច់រឿងដូចជាមិនសមសាច់រឿងទាល់តែសោះ។

 BoA

ម៉្យាងទៀត តាមរយៈការសម្ដែងនេះ នាងបានធ្វើឲ្យអ្នកទស្សនាមានការក្នាញ់ចិត្តចំពោះនាងជាខ្លាំង ក៏ព្រោះតែពួកគេមានអារម្មណ៍ស្ទាក់ស្ទើចំពោះតួអង្គ។ យ៉ាងណាមិញ គេនៅចាំមើលភាគបន្ដៗនៃសាច់រឿងទៀតថា តួអង្គ Yura នេះ នឹងទៅជាយ៉ាងណា៕

ប្រភព៖ allkpop

 BoA
 BoA
 BoA
 BoA
 BoA
 BoA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]