កម្សាន្ត ៖ តាមរយៈការកត់សម្គាល់ថ្មីៗកន្លងទៅនេះ ឃើញថារឿងភាគខ្មែរ ហាក់មានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ធ្វើឲ្យមានកំណើននៃការផលិតកើនឡើងច្រើន ទៅតាមនោះដែរ។ រឿង «មរតកបេះដូង» ជារឿងមួយក្នុងចំនោម រឿងភាគខ្មែរ ដែលគ្រោងនឹងចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា រឿង «មរតកបេះដូង» ជារឿងភាគថ្មីដែលផលិតដោយក្រុមការងារ Blackbox ដែលមានបទពិសោធន៍លើការផលិតរឿងបុរាណខ្មែរ ទទួលបានការគាំទ្រខ្លាំងកាលពីមុនរួចមកហើយ នោះគឺ រឿងទេពធីតាព្កុលមាស រឿងនគរមាស រឿងនាងធីតាមុខសេះ ជាដើម។

ត្រលប់មកកាន់ រឿង «មរតកបេះដូង» នេះវិញ សម្ដែងដោយតារាស្រីប្រុសល្បីៗ ដូចជាលោក ប្រិមប្រិយ កញ្ញា សាន កុសមៈ និងជាច្រើនទៀត។ នេះគឺជារឿងដែលបង្ហាញពីជីវិតរស់នៅរបស់គ្រួសារអ្នកជំនួញសូត្រ នៅសម័យលង្វែក ដែលបានផ្តិតយកទិដ្ឋភាពនៃការផលិតសូត្រខ្មែរពិតៗ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងនៅតែបន្តរហូតមកដល់បច្ចុប្បន្ន។

នេះជាការរួមចំណែកលើកស្ទួយ និងអភិរក្សមួយផ្នែកនៃវប្បធម៌ ទំនៀមទម្លាប់ខ្មែរយើង តាមរយៈវិស័យសិល្បៈ។ ក្រុមការងារផលិត សង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត អ្នកតាមដានរឿងភាគខ្មែរ ចំពោះស្នាដៃថ្មីមួយនេះ។
សូមរង់ចាំតាមដានទស្សនា រឿង «មរតកបេះដូង» នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងពេលឆាប់ៗនេះ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]