កូរ៉េខាងត្បូង៖ កាលពីដើមឆ្នាំ២០២៤កន្លងទៅនេះ HyunA បានចេញមកបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ដោយនាងប្រកាសថា ខ្លួនកំពុងទាក់ទងអតីតសមាជិករបស់ Beast ក៏ដូចជា Highlight គឺ Junhyung ។

 HyunA
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Junhyung 

ស្របពេលមានការសាទរពីអ្នកគាំទ្រនោះ មហាជនខ្លះបានបង្ហាញការមិនពេញចិត្តក៏ដូចជារិះគន់ HyunA ដែលទាក់ទងគ្នាជាមួយ Junhyung ដោយសារតែគេធ្លាប់មានអាស្រូវជាប់ពាក់ព័ន្ធនឹងក្លិប Burning Sun ដែលមាន Seungri ក្រុម Big Bang ជាម្ចាស់។

Junhyung និង HyunA 

យ៉ាងណាមិញ HyunA ហាក់មិនបានខ្វល់ពីការរិះគន់អស់ទាំងនេះទេ ជាក់ស្ដែងនាងបានបណ្ដើរគូស្នេហ៍ទៅដើរលេងនៅឯផ្សារទំនើបនៅតំបន់កាងណាំ កាលពីថ្ងៃទី៨ខែកុម្ភៈកន្លងទៅ ដោយសាក្សីបានឃើញ ពួកគេដើរកាន់ដៃគ្នា និងសម្លឹងចូលទៅក្នុងហាង ទំនងជាចង់ទិញរបស់ទៀតផង៕  

 HyunA
 HyunA
Junhyung 
Junhyung 
Junhyung និង HyunA 

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]