អាមេរិក៖ ចំណងស្នេហ៍រវាងតារាចម្រៀងផបដ៏ល្បីល្បាញ Taylor Swift និងកីឡាករបាល់ឱប Travis Kelce កំពុងស្ថិតក្នុងដំណាក់កាលពណ៌ផ្កាឈូក បន្ទាប់ពីពួកគេបានទាក់ទងគ្នាចាប់តាំងពីខែកក្កដា ឆ្នាំមុន ដោយជារឿយៗ គេតែងតែឃើញ Taylor បានទៅលើកទឹកចិត្តមិត្តប្រុសដល់ទីលានប្រកួត ខណៈដែលមិត្តប្រុសនាងក៏បានចូលរួមការប្រគុំតន្ត្រី "The Eras Tour" របស់នាងនៅឯអាហ្សង់ទីនផងដែរ។
ស្របពេលនឹងភាពផ្អែមល្ហែមរបស់ពួកគេ ក៏លេចព័ត៌មានចចាមអារ៉ាមថា អ្នកទាំងពីរកំពុងគិតគូពីជីវិតរួមគ្នានាពេលអនាគត ហើយ Travis ក៏គ្រោងនឹងលុតជង្គង់សុំ Taylor រៀបការដែរ។
ក្នុងកិច្ចសម្ភាសន៍មួយ ពិធីករបានសួរ Travis ថាគេគ្រោងនឹងសុំ Taylor រៀបការទេបើសិនជាបានលើកពាន Super Bowl ឆ្នាំ២០២៤ ដែល Kansas City Chiefs ប្រកួតជាមួយនឹង San Francisco 49ers នោះ?
Travis Kelce ក៏បានឆ្លើយថា៖
យ៉ាងណាមិញក៏លេចឮពាក្យចចាមអារ៉ាមថា Taylor Swift និង Travis Kelce អាចនឹងភ្ជាប់ពាក្យនាខែកក្កដាឆ្នាំ២០២៤ នេះដែលជាគម្រប់ខួបមួយឆ្នាំដែល ពួកគេទាក់ទងគ្នា៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]