អ្វីដែលបងប្អូនទន្ទឹងរង់ចាំពិតជាមិនខកបំណង ជាពិសេសហ្វេនៗរថយន្ត Toyota Corolla Cross អន្ទះសាររង់ចាំមើលរូបរាងផ្លូវការដែលបានធ្វើការផ្លាស់ប្តូររូបរាង ការអភិវឌ្ឍន៌បន្ថែមទៅលើបច្ចេកវិទ្យាកាន់តែសំបូរបែប សម្រាប់រថយន្តលក្ខណៈគ្រួសារ New Toyota Corolla Cross ឆ្នាំ២០២៤ នៅទីផ្សារប្រទេសថៃ និងជាពិសេសគឺបានធ្វើការបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទកូនកាត់ហ៊ាយព្រីត HEV ដែលជាតម្រូវការចាំបាច់ លើទីផ្សាររថយន្តនាពេលបច្ចុប្បន្ន។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមការផ្សាយផ្ទាល់ពិសេសរបស់តូយ៉ូតា ប្រចាំប្រទេសថៃបានបង្ហាញទៅលើការផ្លាស់ប្តូររូបរាងយ៉ាងទាក់ទាញដោយបានអភិវឌ្ឍន៍ថ្មីកាន់តែប្រណិតស៊ីវិល័យ ជាពិសេសទៅលើការរចនានៅផ្នែកខាងមុខទាក់ទាញតែម្តង។   លើសពីនេះក៏បានបន្ថែមនូវបច្ចេកវិទ្យាទំនើបៗដូចជា ហ្រ្វាំងដៃអេឡិចត្រូនិច មុខងារជំនួយពេលឈប់ស្តុប Auto hold កន្លែងសាកថ្មឥតប្រើខ្សែ និងកាំម៉េរា ៣៦០ដឺក្រេជាដើម។

រូបភាព

ខណៈពេលដែលទីផ្សារប្រទេសថៃ បានបង្ហាញរូបរាងផ្លូវការច្បាស់ៗ Option ទំនើបៗជាច្រើនទៅលើរថយន្ត New Corolla Cross ឆ្នាំ២០២៤ នាថ្ងៃនេះទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ងាកមកមើលទីផ្សារប្រទេសកម្ពុជាឯនេះវិញ យោងតាមទំព័រហ្វេសប៊ុកផ្លូវការ ក៏បាននឹងកំពុងទទួលកក់ទៅលើជម្រើសម៉ាសុីនសាំងជាមួយតម្លៃ $47,900 និងប្រភេទ Hybrid តម្លៃ $49,900 និងបានធ្វើការបង្ហាញបន្ថែមផងដែរទៅលើលក្ខណៈពិសេសគួរអោយកត់សម្គាល់ ដែលមានដូចជា ការផ្លាស់ប្តូរប៉ាណាខាងមុខរចនាបែបទាន់សម័យ កាំម៉េរាសុវត្ថិភាពលក្ខណៈ ៣៦០ដឺក្រេ ដំបូលកញ្ចក់យ៉ាងធំប្រភេទ Panoramic ពីមុខ ដល់ផ្នែកខាងក្រោយ ហ្វ្រាំងដៃអេឡិចត្រូនិច កន្លែងសាកថ្មទូរស័ព្ទដៃឥតខ្សែ និងមុខងារទំនើបៗជាច្រើនទៀត។

រូបភាព

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតយ៉ាងណា  (Media Name) មិនទាន់ហ៊ានសន្និដ្ឋាននូវឡើយទេទាក់ទងនឹងលក្ខណៈពិសេសៗ រូបរាងផ្លូវការដែលនឹងមកកាន់ទីផ្សារប្រទេសកម្ពុជា មានតែរង់ចាំការប្រកាសជាផ្លូវការពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ប៉ុណ្ណោះតាមរយៈផេកហ្វេសប៊ុកផ្លូវការ Toyota Cambodia  ឬបងប្អូនទាំងអស់គ្នាអាចសាកសួរបានតាមរយៈលេខទូរស័ព្ទ៖

 📞 ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟓𝟏 / 𝟎𝟏𝟕𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟖𝟔𝟑𝟑𝟑𝟓𝟎𝟑 / 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟖 / 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟑𝟗

📞 សាខាទឹកថ្លា៖ 𝟎𝟏𝟕𝟐𝟐𝟐𝟕𝟑𝟎

📞 សាខាបឹងកេងកង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟕𝟑𝟎

📞 សាខាទួលសង្កែ៖ 𝟎𝟏𝟕𝟑𝟑𝟑𝟎𝟏𝟏

📞 សាខាមានជ័យ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟗

📞 សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕𝟐𝟐𝟐𝟓𝟓𝟕

📞 សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕𝟑𝟑𝟑𝟐𝟒𝟏

📞 សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕𝟐𝟐𝟐𝟎𝟒𝟗

📞 ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕𝟐𝟐𝟐𝟒𝟎𝟕 / 𝟎𝟏𝟕𝟐𝟐𝟐𝟑𝟖𝟔 / 𝟎𝟏𝟕𝟐𝟐𝟐𝟗𝟑𝟕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]