កម្សាន្ត៖ Felix ជាតារាចម្រៀងម្នាក់ នៅក្នុងក្រុម Stray Kids ដែលជាក្រុម KPOP ជំនាន់ទី៤ដ៏ល្បីឈ្មោះមួយ។ មិនត្រឹមតែទេពកោសល្យផ្នែកច្រៀងនិងរាំទេ Felix ក៏ត្រូវគេសរសើរថាមានសម្រស់ស្រស់សង្ហាខ្លាំង រហូតសឹងតែមិនជឿនឹងភ្នែក។

Felix
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Felix បានធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់សាជាថ្មី បន្ទាប់ពីរូបគេបានចូលរួមធ្វើជាអ្នកស្ម័គ្រចិត្ត ចុះទៅជួយនិងមើលថែក្មេងៗ នៅឯប្រទេសឡាវ តាមរយៈអង្គការ UNICEF ។

Felix

ក្នុងរូបភាពប៉ុន្មានសន្លឹកនេះ គេបានឃើញ Felix បានស្លៀកពាក់ឯកសណ្ឋានអ្នកស្ម័គ្រចិត្តរបស់ UNICEF និងបានអង្គុយលេងជាមួយក្មេងៗ យ៉ាងស្និទ្ធស្នាលព្រមជាមួយស្នាមញញិម ដែលទង្វើនេះមិនសូវមានតារា KPOP ណាគេធ្វើនោះឡើយ ព្រោះភាគច្រើនតារាផ្សេងៗច្រើនទៅដើរលេងលំហែអំឡុងពេលវិស្សមកាល។

Felix

ផ្ទុយទៅវិញ Felix យកពេលវិស្សមកាលរបស់គេ ទៅចំណាយជាមួយក្មេងៗក្រោមពន្លឺថ្ងៃដ៏ក្ដៅ ដែលជាទង្វើមួយបញ្ជាក់ពីទឹកចិត្តដ៏សប្បុរសនិងការតាំងចិត្តដ៏មុតមាំមួយ ក្នុងនាមជាសមាជិកកិត្តិយសរបស់ UNICEF នាឆ្នាំ២០២៤ នេះក្រោយបានបរិច្ចាគប្រាក់១០០លានវ៉ុន ដើម្បីជួយក្មេងៗក្រខ្សត់នៅឯប្រទេសឡាវ៕  

Felix
Felix
Felix
Felix បានចូលរួមធ្វើជាអ្នកស្ម័គ្រចិត្ត ចុះទៅជួយនិងមើលថែក្មេងៗ នៅឯប្រទេសឡាវ 
Felix បានចូលរួមធ្វើជាអ្នកស្ម័គ្រចិត្ត ចុះទៅជួយនិងមើលថែក្មេងៗ នៅឯប្រទេសឡាវ 

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]