បរទេស៖ តារាសម្តែង លោក Brad Pitt និងគូស្នេហ៍ ដែលជាអ្នករចនាគ្រឿងអលង្ការ Ines de Ramon បានចាប់ដៃគ្នា ពេលចូលរួមពិធីបុណ្យភាពយន្តអន្តរជាតិ Santa Barbara ក្នុងរដ្ឋ California កាលពីថ្ងៃទី ៨ ខែកុម្ភៈ ដែលបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

Brad Pitt 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈ​​រូបភាព​ពី​គេហទំព័រ​ព័ត៌មាន Hello! បានបង្ហាញឲ្យឃើញថា តារាសម្ដែងប្រុស លោក Brat Pitt មើល​ទៅពិតជាមានភាព​ស្រស់​សង្ហា ​ក្នុង​ឈុត​ពណ៌​ខ្មៅ​ អង្គុយ​ក្បែរ​មិត្ត​ស្រី​អាយុ​២៧​ឆ្នាំ​ Ines de Ramon ដែលបានតុបតែងខ្លួនពាក់​រ៉ូប​វែង​ពណ៌​ខៀវដ៏​សិចស៊ី បង្ហាញ​រូប​រាង​ស្អាតផងដែរ។

Brad Pitt និងគូស្នេហ៍

មិនត្រឹមតែប៉ុណ្ណោះ គូស្នេហ៍អ្នកទាំងពីរ បានទាញយកចំណាប់អារម្មណ៍ នៅពេលដែល មិត្តស្រីរបស់លោក បាន​ដាក់​ដៃ​លើ​ភ្លៅ ហើយពេលខ្លះ ក៏បាន​ងាក​ទៅ​ខ្សឹប​និង​ជជែកគ្នាយ៉ាងរីករាយ នៅក្នុង​ព្រឹត្តិការណ៍​ដែល​មាន​អ្នក​សិល្បៈ​ជា​ច្រើន។ ជាពិសេស យោងតាមសាក្សីនៅពេលដែលចាកចេញ លោក Brad បានកាន់ដៃរបស់ Ines យ៉ាងតឹងណែន ហើយនាំនាងចេញ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt 
Brad Pitt និងគូស្នេហ៍
Brad Pitt និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]