កូរ៉េខាងត្បូង៖ Rosé ដែលជាសមាជិកម្នាក់ពូកែខាងច្រៀងដោយសំឡេងក្រអៅក្រអួន នៃក្រុមចម្រៀងនារី BLACKPINK បានស្ងាត់បាត់មុខពីវិស័យតន្ត្រីមួយរយៈមកហើយ ចាប់តាំងពីប្រកាសថានាងបានចាកចេញពីផលិតកម្ម YG Entertainment ។

Rosé
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របពេល Jennie និង Lisa ប្រកាសបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ ODD ATELIER និង LLOUD ឯ Jisoo ចូលរួមជាមួយនឹងផលិតកម្មក្រោមទ្រនំបងប្រុសនាងឈ្មោះថា Blisoo នោះ Rosé វិញហាក់ពុំទាន់បានបង្ហើបទេថានាងនឹងបើកផលិតកម្មផ្ទាល់ខ្លួនដែរ ឬមួយចូលរួមជាមួយផលិតកម្មណាមួយ ដែលធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង។

Rosé

ឥឡូវនេះ Rosé បានបើក Channel មួយក្នុង Instagram ដើម្បីទំនាក់ទំនងជាមួយអ្នកគាំទ្រដោយផ្ទាល់នាថ្ងៃខួបកំណើតរបស់នាង ដោយបានបង្ហើបថានាងបាត់មុខយូរ ដោយសារតែកំពុងត្រៀមធ្វើការលើចម្រៀងថ្មី ដែលមានចំណងជើងថា "Vampirehollie" តែនេះគ្រាន់តែឈ្មោះមិនទាន់ឆ្លងកាត់ការសម្រេចនោះឡើយ។

ក្រៅពីនោះ  Rosé ក៏បាននឹងកំពុងស្វែងរកឈ្មោះអ្នកគាំទ្រផ្ទាល់ខ្លួនរបស់នាងផងដែរ ក្រៅពី "BLINK" ដែលជាឈ្មោះអ្នកគាំទ្រក្រុម BLACKPINK ទាំងមូលដោយនាងបានស្នើឲ្យអ្នកគាំទ្រជួយរកនឹក ហើយនាងនឹងពិនិត្យមើលវាជាក្រោយ៕

Rosé
Rosé
Rosé
រូបភាព
រូបភាព
រូបភាព

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]