កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់តារាចម្រៀងកូរ៉េ Kpop ច្បាស់ជាបានឃើញស្រាប់ហើយថា Joy ដែលជាសមាជិក Red Velvet បានឡើងទម្ងន់គួរឲ្យកត់សម្គាល់។ បើទោះបីជា រូបនាង ប្រែប្រួលទម្ងន់បន្ដិចមែន ប៉ុន្ដែ​ Joy​ នៅតែមានសម្រស់ស្រស់ស្អាត។

 Joy​
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ តារាចម្រៀងសម្លេងស្រទន់ Joy ត្រូវបានហ្វេនមួយចំនួននិយាយទៅកាន់នាងថា រូបនាងគួរតែសម្រកទម្ងន់ខ្លះ ដើម្បីស្អាតជាងនេះ ហើយពួកគេនិយាយនេះ ព្រោះតែចង់ឲ្យនាងល្អនោះទេ។ ទន្ទឹមនឹងនោះ Joy ក៏បានឆ្លើយតបវិញថា នាងដឹងថា នាងស្អាតហើយ មិនបាច់ប្រាប់ទេ សូមមេត្តាចុះ នាងចេះមើលថែខ្លួនឯងហើយ។

 Joy​

មិនតែប៉ុណ្នោះ នាងបាននិយាយថា បច្ចុប្បន្ន ភាគច្រើននាងជួបតែខមិនអំពីរូបរាងរបស់នាង ដែលវាជាចំណុចរសើបរបស់នាង។​ ជាមួយគ្នានេះ Joy ធ្លាប់បានប្រាប់ហ្វេនរួចហើយថា កុំបារម្ភអី នាងកំពុងតែថែរក្សាផ្លូវចិត្ត និង ផ្លូវកាយ ហើយនាងកំពុងតែព្យាយាមជាមួយនឹងការងារសិល្បៈផងដែរ៕

ប្រភព៖ allkpop

 Joy​
 Joy​
 Joy​
 Joy​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]