កាលពីថ្មីៗនេះ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ និងកោតសរសើរ ចំពោះការចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធី “ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ” របស់ធនាគារជាតិនៃកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការទទួលស្គាល់នេះ បង្ហាញពីតួនាទីយ៉ាងសំខាន់របស់ធនាគារ ABA ក្នុងការផ្ដល់នូវចំណេះដឹង និងជំនាញចាំបាច់ដែលយុវជនកម្ពុជាត្រូវការ សម្រាប់ការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ។
ដំណាក់កាលទី3 នៃកម្មវិធីនេះ ត្រូវបានដាក់ដំណើរការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សេរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2024 ក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញចាំបាច់ជូនដល់សិស្សានុសិស្សថ្នាក់ទី5 ដល់ទី 12 សម្រាប់ការគ្រប់គ្រង និងចាត់ចែងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវក្នុងទិដ្ឋភាពសេដ្ឋកិច្ចដែលកំពុងវិវត្ត។ ដោយទទួលស្គាល់អំពីសារៈសំខាន់នៃការពន្យល់ណែនាំប្រកបដោយប្រសិទ្ធភាព ដំណាក់កាលនេះ ដាក់បញ្ចូលគំនិតផ្តួចផ្តើមដ៏សំខាន់មួយ នោះគឺការបណ្តុះបណ្តាលគ្រូបង្គោល ដោយលោកគ្រូ អ្នកគ្រូ នឹងទទួលបានចំណេះដឹងពេញលេញ ដើម្បីពង្រឹងសមត្ថភាពពួកគាត់ ក្នុងការពន្យល់ និងចែករំលែកមេរៀនពាក់ព័ន្ធនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាពជូនដល់សិស្សានុសិស្ស។
វិធីសាស្រ្តដ៏ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយនេះ ទទួលស្គាល់ថាចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺលើសពីតួលេខ និងការគណនាលេខ។ វាក៏រាប់បញ្ចូលផងដែរនូវជំនាញសំខាន់ៗផ្សេងៗ ដូចជាការរៀបចំកញ្ចប់ថវិកា ការសន្សំ ការវិនិយោគ និងការខ្ចីប្រាក់ប្រកបដោយទំនួលខុសត្រូវ ដែលទាំងអស់នេះរួមចំណែកដល់សុខុមាលភាពហិរញ្ញវត្ថុទាំងមូល។
កម្មវិធី "ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ" តំណាងឲ្យការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍចំណេះដឹងផ្នែកហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា។ ដំណាក់កាលពីរដំបូងនៃគម្រោងនេះ ដែលបានដាក់ដំណើរការនៅឆ្នាំ 2017 និងផ្ដោតលើសិស្សានុសិស្សថ្នាក់ទី1 ដល់ទី12 បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ផ្ដល់ជូនសិស្សានុ សិស្សនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ និងជំនាញគ្រប់គ្រងលុយកាក់ប្រកបដោយទំនួលខុសត្រូវ។
លោក Igor Zimarev នាយកទីផ្សារ និងកិច្ចការ CSR របស់ធនាគារ ABA បានមានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសដែលត្រូវបានទទួលស្គាល់ចំពោះការចូលរួមរបស់យើងខ្ញុំ ក្នុងគម្រោងដ៏សំខាន់នេះ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខុមាលភាពបុគ្គល និងសុខុមាលភាពជាតិ ហើយយើងខ្ញុំប្តេជ្ញាសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនសមត្ថភាពរបស់មនុស្សជំនាន់ក្រោយជាមួយនឹងជំនាញ និងឧបករណ៍ហិរញ្ញវត្ថុដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យ”។
ក្រៅពីការចូលរួមយ៉ាងសកម្មរបស់ខ្លួនក្នុងកម្មវិធីថ្នាក់ជាតិ ABA ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបរិយាបន្នហិរញ្ញវត្ថុ ដោយបានបង្កើតថ្នាក់ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់ប្រជាពលរដ្ឋចំនួន 700 នាក់ នៅតាមតំបន់ដាច់ស្រយាលនៃខេត្តរតនគិរី ចាប់តាំងពីឆ្នាំ 2022។ គោលបំណងនៃការបង្កើតថ្នាក់ទាំងនេះ — ក្រៅពីការអប់រំផ្នែកហិរញ្ញវត្ថុ គឺដើម្បីចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយអំពីការអនុវត្ត និងចាត់ចែងហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវនៅកម្រិតសហគមន៍ ក្នុងចំណោមប្រជាពលរដ្ឋដែលខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ, ខ្វះជំនាញក្នុងការរៀបចំផែនការរយៈពេលវែង និងការបែងចែញកញ្ចប់ថវិកាក្នុងគ្រួសារ ជាដើម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]