បរទេស៖ ពិតជាបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី មហាសេដ្ឋី Kim Kardashian និងកីឡាករ លោក Odell Beckham Jr. បានចូលរួមពិធីជប់លៀង Super Bowl នៅ Las Vegas កាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅ បន្ទាប់ពីមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហាមួយរយៈពេល។

Kim Kardashian
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Kim Kardashian និង​កីឡាករ​បាល់ទាត់​វ័យ ៣១ ឆ្នាំ​រូប​នេះ​ ត្រូវ​បាន​គេ​ថត​រូប​ដើរ​ក្បែរ​គ្នា​នៅ​សណ្ឋាគារ Wynn បន្ទាប់​ពី​បាន​ចូល​រួម​ពិធី​ជប់លៀង​ដើម្បី​អបអរ​ព្រឹត្តិការណ៍ American Super Bowl ឆ្នាំ ២០២៤។ ហើយការបង្ហាញខ្លួនលើកនេះ Kim Kardashian បានតុបតែងខ្លួន ពាក់​មួក​ធំ ខោ​ខូវប៊យ និង អាវ វាលខ្នងដ៏សិចស៊ី ខណៈដែល Odell Beckham Jr. ស្លៀកសម្លៀកបំពាក់កីឡាបែបយុវវ័យ និងទាន់សម័យ ជាមួយនឹងអាវស្បែកខ្មៅ និងស ។ 

Kim និង Odell

យ៉ាងណាមិញ ខាងសាក្សីបានបង្ហាញទៅកាន់ ប្រភព People ថា Kim និង Odell មិនបានបង្ហាញពីក្តីស្រលាញ់នោះទេ ប៉ុន្តែក៏បាននៅជាមួយគ្នាពេញមួយកម្មវិធី ហើយពួក​គេ​បាន​ចេញ​ទៅ​ក្រៅ​ជាមួយ​ក្រុម​អ្នក​សិល្បៈ​រួម​ទាំង​តារា​ម៉ូដែល Kendall Jenner ដែលជាប្អូន​ស្រី​របស់ Kim និងប្តី​ប្រពន្ធ Justin Bieber- Hailey Bieber ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Odell
រូបភាព Kim និង Odell

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]