អាមេរិក៖ យោងតាមគេហទំព័រ Variety បានចុះផ្សាយថា Lisa នឹងចូលរួមសម្ដែងក្នុងរឿងភាគ "The White Lotus" រដូវកាលទី៣ ដែលគ្រោងនឹងថតនាពេលឆាប់ៗខាងមុខ។

Lisa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បន្ទាប់ពីចាកចេញពី YG Entertainment រួចមកគឺ Lisa បានប្រកាសបើកផលិតកម្មផ្ទាល់ខ្លួនមួយឈ្មោះថា LLOUD ហើយក៏មានសកម្មភាពផ្សេងៗនៅលើឆាកតន្ត្រីអន្តរជាតិ ដូចជាការសម្ដែងក្នុងកម្មវិធីសប្បុរសធម៌មួយនៅប៉ារីស កាលពីពេលថ្មីៗកន្លងមកនេះ។

Lisa

យ៉ាងណាមិញ ឥឡូវនេះ Lisa បានសម្រេចចិត្តបោះជំហានចូលក្នុងវិស័យសម្ដែង ដោយនឹងដើរតួជាខ្លួនឯង "Lisa Manobal" ក្នុងរឿងភាគ "The White Lotus" រដូវកាលទី៣ ផងដែរ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថានាងដើរតួបែបណានៅក្នុងរឿងភាគនេះ។

Lisa

គួរបញ្ជាក់ផងដែរថា Lisa គឺជាសមាជិក BLACKPINK ទី២ដែលបានបោះជំហានចូលសម្ដែងរឿង ដោយ Jennie ជាសមាជិកដំបូងគេ ដែលសម្ដែងក្នុងរឿងភាគ "The Idols" ដឹកនាំដោយ The Weeknd ផ្ទាល់ ប៉ុន្តែរឿងភាគនេះហាក់មិនសូវទទួលបានសន្ទស្សន៍នៃការគាំទ្រ និងត្រូវលុបចោលការចាក់ផ្សាយរដូវកាលទី២ផងដែរ៕  

Lisa
Lisa
Lisa

ប្រភព៖: variety

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]