កូរ៉េខាងត្បូង៖ ក្រោយពីបាត់មុខអស់មួយរយៈ G-Dragon បានចេញមកបង្ហាញខ្លួនជាលើកដំបូង ដែលគេសង្កេតឃើញថាផ្ទៃមុខលោកពោរពេញដោយស្នាមញញិម។

រូបថតរបស់លោកមួយសន្លឹកថតជុំគ្នាជាមួយនឹងតារាៗព្រមទាំងមិត្តភក្តិជាច្រើន មានដូចជា តារាសម្ដែង Squid Game លោក Lee Jung Jae ព្រមទាំងលោក Jung Yong Jin ជាអគ្គនាយករងរបស់ Shinsegae Group ផងដែរ ដែលត្រូវបានថតក្នុងឱកាសពួកគេបានចួបជុំគ្នាក្នុងកម្មវិធីជប់លៀងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពនេះក៏ត្រូវបានបង្ហោះនៅលើ Story ក្នុងគណនីបណ្ដាញសង្គម Instagram របស់លោកព្រមទាំងពាក្យថា "HBD4EVA" ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ២០២៣កន្លងទៅ G-Dragon រងការចោទប្រកាន់ថាបានប្រើប្រាស់គ្រឿងញៀននិងត្រូវប៉ូលិសឲ្យចូលខ្លួនមកធ្វើតេស្ត ប៉ុន្តែបន្ទាប់ពីព្យាយាមរកភ័ស្តុតាងអស់ជាច្រើនខែ ប៉ូលិសក៏បានអនុញ្ញាតឲ្យគេមានសេរីភាពវិញដោយ G-Dragon អះអាងយ៉ាងមុតមាំថា រូបគេពុំបានប្រើប្រាស់សារធាតុញៀននោះឡើយ៕

 G-Dragon
 G-Dragon
 G-Dragon
 G-Dragon
រូបភាព​​​ថ្មីរបស់  G-Dragon

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]