កម្សាន្ត៖ ចាង ស៊ីប៊ីយុ តួឯកស្រីក្នុងរឿងភាគកូរ៉េ "អូនជាបេះដូងបង" ដ៏ល្បីល្បាញ ឬមានឈ្មោះពិតថា Yoona គឺជាតារាចម្រៀងនិងសម្ដែងដ៏មានទេពកោសល្យ ហើយនាងក៏ត្រូវបានគេចាត់ទុកថាជារៀមច្បងក្នុងវិស័យសិល្បៈកូរ៉េ ដែលតារាជំនាន់ក្រោយគួរតែយកគម្រូតាម ព្រោះតាំងពីចូលសិល្បៈមក នាងពុំដែលមានរឿងអាស្រូវនោះទេ។
យ៉ាងណាមិញ ក្នុងឆ្នាំនេះ Yoona មានអាយុ៣៣ឆ្នាំហើយ ប៉ុន្តែបើក្រឡេកមកមើលសម្រស់របស់នាងវិញគឺប្រៀបស្មើនឹងយុវវ័យអាយុ១៨ឆ្នាំទៅហើយ ព្រោះមិនថាមើលពីខាងណាក៏នាងមិនចាស់សោះ គឺទម្រង់មុខនៅតែដូចកាលពីយុវវ័យអ៊ីចឹង។
ក្នុងរូបភាពប៉ុន្មានសន្លឹកចែករំលែកនៅលើបណ្ដាញសង្គម អំឡុងពេល Yoona បានចួបជុំអ្នកគាំទ្រនៅឯប្រទេសជប៉ុន គេបានឃើញថា Yoona នៅតែរក្សាបានទាំងប្រជាប្រិយភាព និងសម្រស់ ហើយស្នាមញញិមរបស់នាងទៀតសោតនៅតែមានមន្តស្នេហ៍៕
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]