កម្សាន្ត៖ កាលពីម្សិលមិញនេះ កក្រើកបណ្ដាញសង្គមជាមួយនឹងតារាល្បីៗមួយគូនេះ ហេង វិសាល និង ស្រីនា បានធ្វើឲ្យមហាជនច្រណែនជីវិតពួកគេជាខ្លាំង។​ ដោយ តារាប្រុសរូបនេះ បានលុតជង្គង់សុំ ស្រីនា ស្រីនា រៀបការនៅចំពោះមុខគ្រួសារ និង មិត្តៗជាច្រើននាក់ ធ្វើឲ្យរូបនាងរំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក។

ហេង វិសាល និង ស្រីនា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ ហេង វិសាល បានរៀបចំតុបតែងនៅឆ្នេរសមុត្រ ដែលជាកន្លែងដែលលោក សុំស្រីនា រៀបការ ដែលមើលទៅមានទិដ្ឋភាពស្រស់ស្អាតប្រៀបដូចជាក្នុងរឿងភាគ។ ជាពិសេស រៀបចំជាមួយនឹងអក្សរធំៗសរសេរថា Be My Wife ដែលមានន័យថា "ធ្វើជាប្រពន្ធបងណា" អានហើយរំភើបតែម្ដង។

ហេង វិសាល និង ស្រីនា

មិនតែប៉ុណ្នោះ ទេសភាពមាត់ឆ្នេរ មានទឹកសមុត្រ រលកបោកបក់ ខ្យល់ផើយផាត់ សមជាមួយនឹងទីតាំងរៀបចំពណ៌សរំលេចជាមួយត្របកផ្ដាកុលាបពាសពេញនោះផង ធ្វើឲ្យទិដ្ឋភាពនេះ មិនខុសអីពីក្នុងរឿងភាគនោះទេ ដែលវាជាក្ដីស្រម៉ៃរបស់នារីគ្រប់រូប ដែលចង់ឲ្យបុរសដែលខ្លួនស្រឡាញ់សុំរៀបការបែបនេះ។

ហេង វិសាល និង ស្រីនា

បើទោះបីជា ហេង វិសាល និង ស្រីនា ជាគូដណ្ដឹងនឹងគ្នារួចហើយពិតមែន ប៉ុន្ដែខាងប្រុសចង់បំពេញក្ដីស្រម៉ៃខាងស្រី ដែលលោកមិនដែលនិយាយផ្ទាល់មាត់ថា សុំនាងរៀបការ ធ្វើឲ្យសុបិនក្លាយជាការពិត។ ក្រោយពីមហាជនឃើញហើយ នាំគ្នាច្រណែនស្រីនា ដែលទទួលបានក្ដីស្រឡាញ់បែបនេះ កក់ក្ដៅចិត្ត៕

ប្រភព៖ Eat melon

រូបភាពពី៖ Nara wedding

Video
ហេង វិសាល និង ស្រីនា
ហេង វិសាល និង ស្រីនា
ហេង វិសាល និង ស្រីនា
ហេង វិសាល និង ស្រីនា
ហេង វិសាល និង ស្រីនា
ហេង វិសាល និង ស្រីនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]