អ្នកធ្វើដំណើរគ្រប់គ្នាប្រហែលជាបានឃើញប៉ាដាធំៗពណ៌ក្រហមដ៏ឆើតឆាយជាច្រើន ត្រូវបានដំឡើងនៅលើដងផ្លូវសំខាន់ៗជាច្រើនទីតាំង នៅក្នុងទីក្រុងភ្នំពេញ ដែលបានទាក់ទាញចិត្តអ្នកគ្រប់គ្នាឱ្យចាប់អារម្មណ៍មើល។ ចឹង ថតចែករំលែកគ្នាមើលតៗផង!​  

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជិះកាត់ក៏ក្រឡេកមើល ឈប់ស្តុប ក៏ងាកមើលហើយអាន បើសោភ័ណភាពគួរចាប់អារម្មណ៍ជាមួយនឹងពាក្យសរសេរធំៗនៅលើប៉ាដាថា «ប្រជាជនកម្ពុជា» ដែលមានបេះដូងដ៏ធំហ៊ុមព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត គួបផ្សំជាមួយអក្សរដ៏មានអត្ថន័យទាក់ទាញនៅខាងក្រោម «រយៈពេល 15 ឆ្នាំនេះ ក្រុមហ៊ុនឈានមុខគេ ដែលនាំឱ្យប្រជាជនកម្ពុជាកាន់តែជិតស្និទ្ធ បច្ចេកវិទ្យាដែលយល់ចិត្តអ្នក ឆាប់ៗនេះ»  គ្រប់គ្នាពិតជាចង់ដឹងថា តើប៉ាដាក្រហមឆើតឆាយនេះ ចង់ផ្សព្វផ្សាយពីអ្វី តើនឹងមានអ្វីនឹងកើតឡើងក្នុងពេលឆាប់នេះ។

រូបភាព

គួរឱ្យចាប់អារម្មណ៍ និងមានការនិយាយតៗគ្នា រហូតដល់អ្នកនាង Jany Min តារាស្រីដ៏ស្រស់ស្អាត និងមានប្រជាប្រិយភាពកំប្លែងស្ងួត ក៏នៅមិនសុខ ហើយងឿងឆ្ងល់ដូចគ្នា រហូតដល់យើងបានឃើញ អ្នកនាងបង្ហោះនៅលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាងថា «ទៅណាក៏ឃើញៗ ប៉ាដាអ្វីធំៗពណ៌ឡើងក្រហម ហើយមានលេខ 15 ធំៗ ងាកទៅមើលទីណាក៏ឃើញលេខ 15 ដែរ សូម្បីគេង ក៏យល់សុបិន្តឃើញលេខ 15 ដែរ!

តោះចាំតាមដានទាំងអស់គ្នា ថា 15 ឆ្នាំ ហ្នឹងគឺជាកម្មវិធីអ្វី?

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]