កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់រឿងភាគកូរ៉េដែលកំពុងទទួលបានសន្ទស្សន៍នៃការគាំទ្រខ្លាំងគឺរឿង "Marry My Husband" ដែលតារាស្រី Park Min Young និងតារាប្រុស Na In Woo ចូលរួមសម្ដែងជាតួឯកស្រីប្រុស ខណៈដែលតារាស្រី Song Ha Yoon សម្ដែងជាតួកាច។

  រឿង "Marry My Husband"
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរឿងនេះដែរ គេនិយាយពីតួស្រី Kang Ji Won (ដើរតួដោយ Park Min Young) ត្រូវបានមិត្តភក្តីស្រី Jung Soo Min (ដើរតួដោយ Song Ha Yoon)ដណ្ដើមយកស្វាមីរបស់នាង ខណៈពេលនាងមានជំងឺមហារីក ហើយបានស្លាប់បាត់បង់ជីវិត ប៉ុន្តែមានអភិនីហារកើតឡើងបង្វិលពេលវេលាឲ្យ Kang Ji Won បានវិលត្រឡប់មកកាលនាងមិនទាន់បានរៀបការជាមួយស្វាមីនាង។

Song Ha Yoon ដែលត្រូវដើរតួជាតួឆ្នាសក្នុងរឿងនេះ បានទទួលការគាំទ្រនិងសរសើរខ្លាំងពីការសម្ដែងរបស់នាងណាស់ ដោយសារតែឈុតមួយ ក្នុងភាគថ្មីនេះ គឺ តួអង្គ Jung Soo Min ដែលនាងដើរតួ បានបង្ហើបពីហេតុផលដែលនាងសម្រេចចិត្តក្បត់នឹងតួស្រី ដោយសម្ដែងបានទាំងទឹកមុខខឹងសម្បាលាយឡំទឹកភ្នែក គឺពិតជាអង្រួនបេះដូងអ្នកទស្សនាខ្លាំងមែនទែន។

Jung Soo Min (ដើរតួដោយ Song Ha Yoon)

គួរបញ្ជាក់ផងដែរថា Song Ha Yoon ចាប់ផ្ដើមចូលសម្ដែងតាំងពីឆ្នាំ២០០៣ ជាមួយនឹងរឿង "Sangdu, Let's go to school" បន្ទាប់មកក៏បានសម្ដែងក្នុងរឿងភាគជាច្រើនដូចជា 'Korea National Training Center,' 'That Man's Jealousy,' 'Ghost,' 'Sweden Laundry,' 'In Still Green Days,' 'My Daughter, Geum Sa Wol,' 'Devilish Charm,' 'Fight for My Way,' 'Marry My Husband,' and movies like 'Dasepo Naughty Girls,' 'Helpless,' 'Whistle Blower,' 'Dangerously Excited,' 'Intimate Strangers' និងរឿងជា​​ច្រើនទៀត៕

Song Ha Yoon
Song Ha Yoon
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)
Jung Soo Min (ដើរតួដោយ Song Ha Yoon)

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]