ភ្នំពេញ៖ ក្រោយមានការរិះគន់ពីសំណាក់មហាជនទូទៅ​ ក៏ដូចជានៅតាមបណ្តាសារពត៌មាននានា នាយគ្រឿនបានធ្វើការចេញមុខសុំទោសក្នុងការ LIVE នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ព្រមទាំងធ្វើការប្រកាសសន្យាថានឹងឈប់ធ្វើការផ្សព្វផ្សាយអោយវេបសាយល្បែងអនឡាញ និងគ្រឿងស្រវឹងអស់មួយជីវិតហើយក៏បានទទូចសុំឲ្យក្រុមហ៊ុននានានៅតែផ្តល់ឱកាសការងារដល់ខ្លួនទៅថ្ងៃមុខដើម្បីបន្តជីវភាព និងចិញ្ចឹមគ្រួសារ។

ជាក់ស្តែងក្រោយពីមានការសន្យាដូចនេះ គេសង្កេតឃើញថាមានក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយឈ្មោះថា TECNO បានផ្តល់ឱកាសការងារភ្លាមៗដល់នាយគ្រឿនតាមការសំណូមពរ ដើម្បីបញ្ជាក់នូវការគាំទ្រចំពោះទង្វើររបស់នាយគ្រឿនដែលដឹងកំហុស បានស្តាប់ការរិះគន់របស់មហាជន ធ្វើការកែប្រែប្រកាសឈប់ផ្សាយល្បែងស៊ីសងដូចនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយគ្រឿនក៏នឹងធ្វើការ LIVE បកស្រាយលម្អិតពីដំណើរដើមទង និងឱកាសការងារថ្មីដើម្បីបន្តជីវិតនៅលើហ្វេសប៊ុកផេក Tecno Mobile Cambodia ក្នុងថ្ងៃនៃក្តីស្រឡាញ់នេះចាប់ពីម៉ោង៧ល្ងាចតទៅ។ សម្រាប់ពត៌មាននៃការ LIVE ដូចមានលើ Poster ខាងក្រោម៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយគ្រឿន