ថៃ៖ នៅពេលដែលរឿងភាគដ៏ពេញនិយម​ Find Yourself ត្រូវបានបញ្ចប់ ដែលធ្វើបានធ្វើឲ្យអ្នកទស្សនាពេញចិត្តហើយនោះ ថ្មីៗនេះ តួឯកស្រីក្នុងរឿង ដែលជាតារាស្រី Aff Taksaorn ក៏បានចេញមកបង្ហាញរូបភាពមួយចំនួន ពីវីដេអូឃ្លីបក្រៅឆាក ដ៏គួរឲ្យចាប់អារម្មណ៍។

Aff និង Nonkul
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ឆ្លៀតឱកាសដើម្បីអបអរទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ តារាស្រី Aff បានចេញមកបង្ហាញ ជាមួយនឹងរូបថត និងវីដេអូឃ្លីបពីក្រោយឆាក សម្រាប់អ្នកគាំទ្រដែលបានតាមដាន ដែលនៅក្នុងនោះគឺជារូបភាពតុបតែងខ្លួន ស្លៀកសម្លៀកបំពាក់មង្គល ជាមួយនឹងតារាប្រុស លោក Nonkul

Aff និង Nonkul

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីបានឃើញបែបនេះហើយនោះ ក៏បានធ្វើឲ្យទស្សនិកជនជាច្រើន ដែលតែងតែគាំទ្ររឿងភាគ មានការរំភើបចិត្តជាខ្លាំង ដែលបានមើលឃើញពីបរិយាកាស ពោរពេញ​ទៅ​ដោយ​ សុភមង្គល និងភាព​គួរ​ឱ្យ​ស្រឡាញ់ របស់តារាប្រុសស្រីមួយគូនេះ នៅក្នុងឈុតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត ផងដែរ៕

ប្រភព​៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Aff 
Aff 
 Nonkul
Nonkul
Aff និង Nonkul
Aff និង Nonkul
Aff និង Nonkul
Aff និង Nonkul
Aff និង Nonkul
Aff និង Nonkul

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]