កម្សាន្ត៖ អាចនិយាយបានថា នៅក្នុងអំឡុងពេលនៃការសម្រកទម្ងន់រហូតដល់ទៅ ៥០ គីឡូក្រាម តារាសម្ដែងស្រី Jia Ling បានលាក់ខ្លួន ដោយបដិសេធមិនចូលរួមក្នុងកម្មវិធីផ្សេងៗ ដើម្បីរក្សាការសម្ងាត់រហូតដល់ខ្សែភាពយន្តចាក់បញ្ចាំង មុនពេលនាងបង្ហាញខ្លួនជាសាធារណៈ ដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

Jia Ling
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យោងតាមប្រភព ​​Sina បានឲ្យដឹងថា តារាសម្តែងនិងជាអ្នកដឹកនាំរឿង Jia Ling បច្ចុប្បន្នកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះខ្សែភាពយន្ត YoLo ដែលនាងបានផលិត និងបានចេញផ្សាយនៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី ដោយទទួលបានភាពជោគជ័យនៅក្នុងប្រអប់ការិយាល័យ ប្រមូលប្រាក់បាន ជាង ៤០០ លានយន់ (ប្រមាណ ៥៦ លានដុល្លារ)  នៅថ្ងៃដំបូងនៃការបើកដំណើរការ។ 

Jia Ling

មិនត្រឹមតែប៉ុណ្ណោះ តារាសម្ដែងស្រីរូបនេះ បានបង្ហាញមុខនៅរោងកុនមួយកន្លែង និងបានយំ ព្រោះទទួលបានការគាំទ្រពីអ្នកគាំទ្រ ដោយនាង​បាន​ឱប​ទស្សនិកជន​ពីរ​បី​នាក់​ហើយ​និយាយ​លេង​សើច​ថា ឥឡូវ​នេះ​ ការ​ឱប​នាងនឹង​មាន​អារម្មណ៍​ថា​រឹង​ ហើយ​មិន​ទន់​ដូច​មុនទៀត​ទេ។

Jia Ling

ហើយនៅក្នុងព្រឹត្តិការណ៍នេះ នាងក៏បាននិយាយអំពីការស្រកទម្ងន់ ៥០ គីឡូក្រាមក្នុងមួយឆ្នាំ និងបង្វែរដំណើរការសម្រកទម្ងន់ ទៅជាសម្ភារៈសម្រាប់ខ្សែភាពយន្ត Yolo ខណៈដែលដំបូងឡើយ នាងឡើងទម្ងន់ ២០ គីឡូក្រាម ហើយបន្ទាប់មក ក៏ស្រក ៥០ គីឡូក្រាមក្នុងមួយឆ្នាំ ដោយសារការគាំទ្រពី គ្រូបង្វឹកកាយសម្បទា និងអាហាររូបត្ថម្ភសមស្រប ហើយនាង​ក៏​បាន​ទទួល​ស្គាល់​ថា ​ការ​ធ្វើ​ដំណើរ​មួយនេះ​ គឺពិតជាមិន​ងាយ​ស្រួល​នោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Jia Ling
Jia Ling
Jia Ling
Jia Ling
Jia Ling

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]