កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តប្រាកដជាស្គាល់ Kim Jennie សមាជិកម្នាក់របស់ក្រុមចម្រៀងនារី BLACKPINK ដ៏ល្បីរន្ទឺហើយ ដោយនាងតែងតែក្លាយជាចំណុចចាប់អារម្មណ៍របស់មហាជន មិនថានៅពេលឡើងសម្ដែង ឬជីវិតផ្ទាល់ខ្លួនរបស់នាងនោះឡើយ។
ឥឡូវនេះបន្ទាប់ពីចាកចេញពី YG គឺ នាងបានប្រកាសបើកផលិតកម្មមួយផ្ទាល់ខ្លួនគឺ ODD ATELIER ហើយភាពជោគជ័យរបស់ Jennie មិនមែនបានមកដោយចៃដន្យទេ គឺដោយសារការខិតខំប្រឹងប្រែងរបស់នាង តាំងពីមុនចូលសិល្បៈម៉្លេះ។
Jennie ធ្លាប់បានចូលហ្វឹកហាត់នៅផលិតកម្ម YG Entertainment ចំនួន៦ឆ្នាំ មុននឹងបង្ហាញមុខក្នុង BLACKPINK ជាផ្លូវការដោយតែងតែមានរូបភាព Pre-Debut របស់នាងបែកធ្លាយជារឿយៗ។
យ៉ាងណាមិញ រូបភាពថ្មីមិនធ្លាប់ឃើញរបស់ Jennie មុនពេលចូលសិល្បៈត្រូវបានចែកចាយដោយម្ចាស់គណនីមួយក្នុង Instagram ដែលរូបភាពនេះគឺ Jennie មិនបានធ្វើការតុបតែងមុខទេ និងស្លៀកខោខោប៊យធម្មតាគូជាមួយនឹងអាវពណ៌ខ្មៅរលុងៗ ដែលទោះបីថតពីចំហៀងក៏នៅតែអាចឃើញសម្រស់ដ៏ស្រស់ស្អាតរបស់នាង៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]