ថៃ៖ មិនត្រឹមតែត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍ទៅលើស្ទាយ៍ការបង្ហាញខ្លួនរបស់ តារាស្រី Chompoo Araya នោះទេ ប៉ុន្តែសម្រាប់រឿងរ៉ាវក្នុងទំនាក់ទំនងគ្រួសាររបស់នាង ក៏ត្រូវបានពួកគេយកចិត្តទុកដាក់ ជាពិសេស នៅពេលបានបង្ហាញភាពផ្អែមល្ហែម ក្ដីស្រលាញ់ ជាមួយនឹងស្វាមី នៅលើបណ្ដាញសង្គម ក្រោយពីសាងគ្រួសារនឹងគ្នាជាច្រើនឆ្នាំមកនេះ។
ដោយឡែក នៅក្នុងឱកាសទិវានៃក្តីស្រលាញ់ឆ្នាំនេះ ដែលពោរពេញទៅដោយរូបភាពផ្អែមល្ហែមរបស់គូស្នេហ៍តារាល្បីៗជាច្រើនហើយនោះ ក្រឡេកមកមើល ពីគូស្វាមីភរិយា តារាស្រី Chompoo និងស្វាមី Nott Wisarut ក៏មិនចាញ់គូស្នេហ៍ដទៃនោះទេ ខណៈដែលស្វាមីរបស់នាង បានធ្វើឲ្យភរិយាជាទីស្រលាញ់ ភ្ញាក់ផ្អើល ដោយបានយកផ្កាកុលាបមួយបាច់ធំ អំឡុងពេលទៅហាត់ប្រាណ អមដោយការថើបថ្នមៗ ដែលនេះជាពេលវេលាដ៏រ៉ូមែទិក បំផុត ផងដែរ។
ហើយការបង្ហាញមួយនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រ ពេញចិត្ត ដោយបានឃើញសកម្មភាពដែលកាន់តែផ្អែមល្ហែមជាងមុនទៅទៀត ប្រៀបដូចជា អ្នកទាំងពីរ កំពុងចែចង់គ្នាលើកដំបូងៗ ស្របពេលដែលបច្ចុប្បន្ន ពួកគេបានសាងគ្រួសារ មានកូនប្រុសស្រីដល់ទៅ ៣ នាក់ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]