កម្សាន្ត៖ Jang Wonyoung ដែលជាតារាចម្រៀងម្នាក់ក្នុងក្រុម IVE តែងតែទទួលបានការចាប់អារម្មណ៍នូវរាល់សកម្មភាពរបស់នាង មិនថាពេលសម្ដែងនៅលើឆាក ឬជីវិតក្រោយឆាកនោះឡើយ ដោយសារនាងត្រូវគេចាត់ទុកថា "IT-Girl" ប្រចាំក្រុមនារី KPOP ជំនាន់ទី៤ ដែលមានទាំងរូបសម្ផស្ស និងទេពកោសល្យ។

Jang Wonyoung
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមិនថានាងបញ្ចេញសកម្មភាពអ្វីក៏ដោយ ក៏អ្នកគាំទ្រនៅតែចាប់អារម្មណ៍។ ជាក់ស្ដែងថ្មីៗនេះ Wonyoung បានលេចមុខក្នុងវីដេអូ Vlog មួយពេលនាងនៅប្រទេសជប៉ុន ត្រៀមឡើងសម្ដែងឯ Fukuoka ដែលមានអ្នកចូលមើលដល់ទៅ១.៥លាននាក់ឯណោះ ក្នុង Instagram។

Jang Wonyoung

វីដេអូពេលនាងញ៉ាំសាច់មួយចំណិតបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ដោយនាងបានបង្ហាញវិធីទំពារអាហារយ៉ាងគួរឲ្យស្រលាញ់ គឺមើលទៅដូចជានាងមិនបានទំពារអ៊ីចឹង។

Jang Wonyoung

គួរបញ្ជាក់ផងដែរថា កន្លងមក Jang Wonyoung ធ្លាប់ត្រូវគេរិះគន់ដែររឿងញ៉ាំផ្លែស្ត្រេបឺរី ដោយមហាជនគិតថានាងញ៉ាំ មឆនក្រិត្យក្រមខ្លាំងពេក ធ្វើឲ្យមើលទៅដូចកំពុងសម្ដែង៕

Jang Wonyoung ធ្លាប់ត្រូវគេរិះគន់ដែររឿងញ៉ាំផ្លែស្ត្រេបឺរី 
Jang Wonyoung ធ្លាប់ត្រូវគេរិះគន់ដែររឿងញ៉ាំផ្លែស្ត្រេបឺរី 
រូបភាព​​ថ្មីពេលនាងញ៉ាំ
រូបភាព​​ថ្មីពេលនាងញ៉ាំ
រូបភាព​​ថ្មីពេលនាងញ៉ាំ

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]