បរទេស៖ ស្របពេលដែលបានបង្ហាញខ្លួន ក្នុងការដើរចេញនៅឯការបញ្ចាំងលើកដំបូងនៅ Los Angeles កាលពីយប់ថ្ងៃអង្គារ តារាចម្រៀងស្រីវ័យ ៥៤ ឆ្នាំ Jennifer Lopez បានធ្វើឲ្យហ្វេនៗស្រឡាំងកាំង ក្នុងឈុតសម្លៀកបំពាក់បែបរាសីចក្រ។
ជាមួយគ្នានេះដែរ តារាចម្រៀងស្រី Jennifer បានបង្ហាញខ្លួន ជាមួយនឹងឈុតរ៉ូបដែលមានការរចនាម៉ូដដ៏ស្រស់ស្អាត ជាឈុតវាលទ្រូង និងសំពត់វែងភ្លឺចែងចាំងប៉ាក់ជាមួយនឹងសញ្ញាហោរាសាស្រ្តទាំងអស់ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងស្រីរូបនេះ ថែមទាំងបានរំលេចចេញបន្ថែមនូវភាពស្រស់ស្អាតទាក់ទាញ ជាមួយនឹងគ្រឿងអលង្ការ ដែលរួមបញ្ចូលក្រវិលដ៏ស្រស់ស្អាតមួយគូ ក៏ដូចជាស្បែកជើងពណ៌ខ្មៅ ផងដែរ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]