ភ្នំពេញ ៖ ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា ៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើន ពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន​ អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់​តាំងបង្ហាញម៉ូតូអូតូ​ស៊េរីថ្មីទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយ​គឺ “160POWER ឬ អានុភាព ១៦០សេសេ”​​ នឹងត្រលប់មកជាមួយ បែបស្ព័រឈានមុខគេ និងប្រណីតឥតទាស់ ព្រមទាំងការរចនាថ្មី លាយឡំដោយពណ៌មាស​ ក្លៀវក្លាជាងមុន កាន់តែប្រណីត  និង​ជម្រុញភាពទាក់ទាញគ្រប់ទីកន្លែង។

លោក ណាអូអាគិ  អ៊ិស៊ិកាវា (Mr. NAOAKI ISHIKAWA) នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា នេះគឺជាការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើងដើម្បីផ្តល់ជូននូវម៉ូតូហុងដាដ៏ល្អបំផុត ដល់អតិថិជន របស់យើង។ នេះជាការបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់យើង​ ក្នុងការបន្តនូវការច្នៃប្រឌិតល្អៗថ្មីៗ ដើម្បីនាំយកនូវម៉ូតូម៉ូឌែលផ្តល់នូវលក្ខណៈងាយស្រួល ដ៏ពិសេសដល់អតិថិជន និងអ្នកគាំទ្ររបស់យើង ជាពិសេសនោះ យើងនៅតែរក្សានូវកេរ្តិ៍ឈ្មោះ ជាម៉ាកយីហោ ដែលផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់ការ ធ្វើដំណើរ និងភាពស៊ីវិល័យ ដែលមិនអាចខ្វះបាន ដល់អតិថិជន។

រូបភាពម៉ូតូ ហុងដា អូតូ​ស៊េរីថ្មី

Honda PCX​ ស៊េរីថ្មី! ក្រោមគោលគំនិត “PRIDE OF SUPERIORITY” ឆ្លុះបញ្ចាំងនូវភាពប្រសើរ​លើសគេ រចនាថ្មី មកជាមួយ កាំបន្ទះពណ៌មាស និងនិមិត្តសញ្ញា PCX ពណ៌មាសភ្លឺចែងចាំង ជាមួយកែបបែប TWO-TONE បង្ហាញពីភាពប្រណីតឥតខ្ចោះ ស័ក្កសមបំផុតសម្រាប់បរិបទរស់នៅដ៏សម្បូរបែប និងសុខដុម ជម្រុញបទពិសោធន៍នៃការបើកបររបស់អ្នក ឲ្យកាន់តែរំភើបអស្ចារ្យ ដោយអានុភាពម៉ាស៊ីន 160cc និងបច្ចេកវិទ្យាទំនើបឈានមុខ ហើយបើកបរប្រកបដោយភាពងាយស្រួល។​ PCX ស៊េរីថ្មី មកជាមួយនូវគុណតម្លៃដែលបង្កើតឡើងសម្រាប់អ្នក ផ្តល់នូវមោទកភាព ប្រកបដោយកិត្យានុភាពលើសគេ។

ចំណែកឯ Honda CLICK160 ស៊េរីថ្មី! ​ក្រោមគោលគំនិត “SOUL THRILLING POWER” ភាពឈានមុខគេជម្រុញបទពិសោធន៌បើកបរឱ្យកាន់តែរំជើបរំជួល ជាមួយនឹងអានុភាពម៉ាស៊ីន160cc ព្រមទាំងការរចនាថ្មីលាយឡំដោយពណ៌មាស​ ក្លៀវក្លាជាងមុន កាន់តែប្រណីត និង​ជម្រុភាពទាក់ទាញគ្រប់ទីកន្លែង។

សម្រាប់អតិថិជនដែលពេញនិយមនូវម៉ូតូអូតូ បែបប្រណីតទំនើបស៊ីវិល័យ និងបច្ចេកវិទ្យាទំនើបឈានមុខគេ Honda PCX និង Honda CLICK160 ស៊េរីថ្មី គឺតែងតែជាជម្រើសដ៏ស័ក្កសមឥតខ្ចោះ។

ម៉ូតូស៊េរីថ្មី! ទាំងពីរប្រភេទ ក៏បានបំពាក់ម៉ាស៊ីន 160cc eSP+ និង PGM-FI ផងដែរ។

ដើម្បីធានាថារាល់អតិថិជនរបស់យើងទទួលបានផលិតផលហុងដាសុទ្ធ១០០%  ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសតែផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា

 កំណត់សំគាល់ម៉ូតូហុងដាដែលចេញពីក្រុមហ៊ុន អិន ស៊ី អិច ហុងដា៖

•          មានស្លាកសញ្ញា NCX នៅលើម៉ូតូ

•          បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា

•          មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា

•          ការធានាជាផ្លូវការរយៈពេល 2 ឆ្នាំ ឬ 24,000 គីឡូម៉ែត្រដោយ អិន ស៊ី អិច ហុងដា

ជម្រើសពណ៌

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 

Website New Honda PCX​ : Link

Website New Honda CLICK160 : Link

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]