ទីបំផុតសមាជិក TOP4 ចុងក្រោយដែលជាតារាចម្រៀងវ័យក្មេងជាសំណព្វចិត្តរបស់អ្នកគាំទ្រ លោក ថុល សុភិទិ បានបង្ហាញខ្លួនក្នុងកម្មវិធី Killer Karaoke Cambodia រដូវកាលទី៧ហើយ។ វត្តមានរបស់ម្ចាស់បទ «មួយឆាវ» បានញ៉ាំងឱ្យបរិយាកាសក្នុងកម្មវិធីកម្សាន្តកម្រិតពិភពលោកមួយនេះ ពោរពេញដោយសំណើចយ៉ាងក្អាកក្អាយ ព្រោះភាពក្រមិចក្រមើម សម្ដីចាក់ទឹកមិនលិចរបស់តារាចម្រៀងសំនៀងផ្អែមរូបនេះ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថុល សុភិទិ បានតុបតែងខ្លួន ផាត់មុខ ដូចខ្មោចឆៅគួរឱ្យអស់សំណើច តែទោះបីជាខ្មោច ឬមនុស្ស ឱ្យតែមកដល់ឆាក Killer Karaoke Cambodia ហើយ គឺមិនអាចរួចខ្លួននោះទេ ត្រូវតែទក់សាច់នឹងវិញ្ញាសារន្ធត់ៗរបស់កម្មវិធី។ មកលើកទី១ ភិទិ បុរសមានមន្តស្នេហ៍ ត្រូវមកជួបនឹងវិញ្ញាសារ «រន្ទះស្រៀវស្រើប» ដោយវិញ្ញាសានេះ អាចទុកថាជាវិញ្ញសាប្រចាំត្រកូលរបស់កម្មវិធី។

រូបភាព

ភិទិ មកដល់ភ្លាមលេងសើចកំប្លុកកំប្លែង សម្ដីចាក់ទឹកមិនលិច តែពេលចាប់ផ្ដើម បែរជាពេបមាត់រកយំ ព្រោះវិញ្ញាសាមួយនេះ មិនងាយស្រួលពេកនោះទេ។ ភិទិ ត្រូវធ្វើជាអ្នកបម្រើសេវាកម្មបណ្ដើរ ត្រូវចរន្តអគ្គិសនីដែលបង្កប់ជាប់នឹងខ្លួនោះឆក់ឥតល្ហែ ឆក់ឡើងទ្រោមខ្លួនតែម្ដង។

រូបភាព

អ្វីដែលធ្វើឱ្យទស្សនិកជនទប់សំណើចមិនបាននោះ ព្រោះតែទឹកមុខ ភិទិ ផាត់មុខបែបខ្មោចឆៅ ដល់មកប៉ះនឹងវិញ្ញាសាមួយនេះទៀត ធ្វើឱ្យខ្មោចឆៅទៅជាមុខគួរឱ្យអស់សំណើច។ យ៉ាងណាមិញទោះបីជាលំបាកយ៉ាងណាក៏ដោយ ថុល សុភិទិ នៅតែបន្តប្រកួតក្នុងវិញ្ញាសាមួយនេះ រហូតដល់ចប់ និងបង្កឱ្យបរិយាកាសក្នុងកម្មវិធីពោរពេញដោយសំណើចយ៉ាងក្អាក់ក្អាយ។

រូបភាព

គួបញ្ជាក់ផងដែរថា ទស្សនិកជនអ្នកនិយមទស្សនាកម្មវិធីកម្សាន្ត លម្ហែអារម្មណ៍បន្ទាប់ពីតានតឹងនឹងការងារ ឬការសិក្សានោះ អាចទស្សនាកម្មវិធីកម្សាន្តដ៏ពេញនិយមកម្រិតពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]