កូរ៉េខាងត្បូង៖ Joy ដែលជាសមាជិកម្នាក់ ក្នុងក្រុមចម្រៀងនារី Red Velvet ពិតជាតារាស្រីដ៏មានទេពកោសល្យម្នាក់ ព្រោះនាងមិនត្រឹមតែចេះច្រៀងរាំទេ គឺថែមទាំងចេះសម្ដែងផងដែរ និងចាត់ទុកជាតារាម្នាក់ដ៏លេចធ្លោក្នុងវិស័យ KPOP ។
យ៉ាងណាមិញ ថ្មីៗនេះ Joy បានឆ្លងកាត់ការកែប្រែត្របកភ្នែកបន្តិច ដោយបានកាត់ត្របកភ្នែកពីរជាន់ព្រោះត្របកភ្នែកធម្មជាតិរបស់នាងគឺមានតែមួយជាន់ទេ។
ភ្លាមៗបន្ទាប់ពីនាងបានបង្ហាញមុខលើកដំបូងក្រោយកាត់ត្របកភ្នែកមក អ្នកគាំទ្រនិងមហាជនគិតថានាងមានផ្ទៃមុខខុសប្លែកពីមុន ដែលធ្វើឲ្យមានមតិវែកញែកថាតើនាងពេលកាត់ត្របកភ្នែកពីរជាន់រួច ឬមុនពេលកាត់ តើមួយណាស្រស់ស្អាតជាង?
យ៉ាងណាមិញ មានអ្នកគាំទ្រមួយចំនួនគិតថា Joy កាលពីមិនទាន់កាត់ត្របកភ្នែកគឺស្រស់ស្អាតជាងពេលនេះ ព្រោះវាជាសម្រស់ធម្មជាតិរបស់នាង តែយ៉ាងណាមិញក៏មានអ្នកខ្លះគិតថា ទោះនាងឆ្លងកាត់ការកែប្រែរូបរាងឬមុខមាត់យ៉ាងណាក៏ដោយ ក៏នាងនៅតែស្អាតដដែល។
ចុះប្រិយមិត្តវិញគិតបែបណា?
ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]