ថៃ៖ សម្រាប់ពេលវេលាដ៏ផ្អែមល្ហែមរបស់គូស្នេហ៍តារាសម្ដែងប្រុសស្រី Nadech និង Yaya Urassaya ក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ឆ្នាំនេះ គឺនៅតែមានសម្រាប់ហ្វេនៗជាច្រើនបានទស្សនា ជាមួយនឹងការបង្ហាញក្ដីសុខរបស់ពួកគេ ក្រោយពីបានទាក់ទងគ្នាជាច្រើនឆ្នាំមកនេះ។
ក្នុងនោះដែរ តារាសម្ដែងប្រុស Nadech ដែលបានបង្ហោះរូបភាពដ៏ផ្អែមល្ហែម ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ នៅលើបណ្ដាញសង្គម Instagram បើទោះបីជាយឺតមួយថ្ងៃក៏ពិតមែន ប៉ុន្តែភាពល្អូកល្អឺនរបស់លោក និងគូស្នេហ៍ ពិតជាមិនចាញ់គូស្នេហ៍ដទៃឡើយ ហើយឆ្នាំនេះ ក៏ជាឆ្នាំទី១២ របស់គូស្នេហ៍មួយគូនេះ ដែលប្រារព្ធពិធីជាមួយគ្នាទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញបែបនេះហើយនោះ ហ្វេនៗជាច្រើន ក៏បានបង្ហាញភាពសប្បាយរីករាយ អបអរជាមួយនឹងគូស្នេហ៍អ្នកទាំងពីរ ដែលនៅតែបង្ហាញពីកម្រិតភាពផ្អែមល្ហែមខ្ពស់ដូចមុន ស្របពេលដែលនៅក្នុងឆ្នាំនេះ មានលក្ខណៈសាមញ្ញក៏ដោយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]