បរទេស៖ អាចនិយាយបានថា ចាប់តាំងពីបានរៀបការជាគូស្វាមីភរិយានឹងគ្នា តារាចម្រៀងស្រី Jennifer Lopez និងស្វាមី តារាសម្តែង Ben Affleck តែងតែបើកបង្ហាញពីសកម្មភាពដ៏ផ្អែមល្ហែម របស់ពួកគេ មិនថាពេលចូលរួមកម្មវិធីផ្សេងៗ ឬចេញមកកម្សាន្តជាលក្ខណៈឯកជននោះឡើយ។
ដោយឡែក ថ្មីៗនេះ នៅលើកំរាលព្រំក្រហម នៅពេលដែលគូស្វាមីភរិយា តារាប្រុសស្រីទាំងពីររូបនេះ បានមកគាំទ្រការបញ្ចាំង «This Is Me... Now: A Love Story» នៅទីក្រុង Los Angeles កាលពីល្ងាចថ្ងៃទី ១៣ ខែកុម្ភៈកន្លងទៅនេះ ក៏បានទាញយកចំណាប់អារម្មណ៍ទៅលើការតុបតែងខ្លួនរបស់ពួកគេ ជាពិសេស ពីសកម្មភាពល្អូកល្អឺន យ៉ាងស្អិតរមួត។
ខណៈពេលកំពុងថតរូបលើកម្រាលព្រំក្រហម តារាសម្ដែង Ben Affleck បានថើបភរិយាបណ្ដូលចិត្តរបស់ខ្លួន ពោរពេញដោយក្ដីស្រលាញ់ យ៉ាងផ្អែមល្ហែម ទៀតផង។ គួររំឮកផងដែរថា តារាសម្ដែងប្រុសរូបនេះ បានបង្ហាញកាយវិការស្រលាញ់រាប់អានភរិយាជាច្រើន បន្ទាប់ពីបានរៀបការជិត២ឆ្នាំមកហើយ និងតែងតែទៅណាមកណាជាមួយគ្នាក្នុងកម្មវិធីនានា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]