កូរ៉េខាងត្បូង៖ បើប្រិយមិត្តជាអ្នកស្នេហាវិស័យចម្រៀង KPOP គឺមុខជាស្គាល់ Kim Jennie ជាសមាជិកម្នាក់របស់ BLACKPINK ហើយព្រោះនាងពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងវិស័យសិល្បៈ ហើយជាពិសេសការស្លៀកពាក់របស់នាងក៏ជារឿងមួយដែលមហាជនចូលចិត្តតាមដានផងដែរ ព្រោះតែនាងចូលចិត្តលេងស្ទាយ៍ថ្មីៗ ក៏ដូចជាអ្នកបង្កើត Trend ទៀតផង។

Jennie
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបភាពមួយសន្លឹករបស់ Jennie យកចេញពី Trailer របស់វីដេអូ ខ្លីក្នុងកម្មវិធី Apartment 404 របស់ tvN ដែល Jennie បានចូលរួមលេងជាសមាជិកអចិន្ត្រៃយ៍ដែរនោះ បានទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន។

កម្មវិធី Apartment 404

ក្នុងរូបភាពនោះ Jennie បានពាក់អាវដៃវែងពណ៌ខ្មៅរឹបរាង ហើយពាក់ក្រវិលកងធំៗ មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ និងធ្វើឲ្យអ្នកគាំទ្រនឹកដល់ពេលដែលនាងបង្ហាញខ្លួនលើកដំបូង ដែលនាងបានពាក់ក្រវិលកងធំៗអ៊ីចឹងដែរ៕

Jennie
Jennie
Jennie
Jennie
Jennie
Jennie
រូបភាពថ្មី​​របស់ Jennie

ប្រភព៖: koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]