អាមេរិក៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីត្រកូល Beckham ដែលមាន David Beckham ជាស្វាមីនិង Victoria Beckham ជាភរិយា ដោយអ្នកទាំងពីរមានកូនៗទាំងអស់៤នាក់ តែនៅតែរក្សាចំណងស្នេហ៍ផ្អែមល្ហែមមិនផ្លាស់ប្ដូរ។
ជាក់ស្ដែងកាលពីថ្ងៃបុណ្យនៃក្ដីស្រលាញ់កន្លងទៅ David បានចែករំលែករូបភាពផ្អែមល្ហែមរបស់លោកជាមួយភរិយា នៅឯមាត់សមុទ្រ បែបថ្ងៃរៀបនឹងលិច ជះពន្លឺពណ៌មាសនិងក្រហមយ៉ាងស្រស់ស្អាត ដើម្បីអបអរដល់ថ្ងៃបុណ្យនៃក្ដីស្រលាញ់។
ក្នុងរូបភាពនេះដែរ អ្នកទាំងពីរបានទៅដើរលេងនៅមាត់សមុទ្រ ដោយ Victoria បានស្លៀកឈុតប៊ីគីនីពណ៌ខ្មៅ ហើយពួកគេបានឱបគ្នាយ៉ាងស្អិតរមួត ជាការបញ្ជាក់ថាទំនាក់ទំនងពួកគេនៅតែពោរពេញដោយភាពផ្អែមល្ហែមជានិច្ច៕
ប្រភព៖: pagesix
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]