កម្សាន្ត៖ ថ្មីៗនេះ តារាចម្រៀងប្រុស លោក Rain បានទាញយកចំណាប់អារម្មណ៍ នៅពេលដែលបាននិយាយដោយត្រង់ អំពីមូលហេតុដែលមិនបានពាក់ចិញ្ចៀន ដែលជានិមិត្តរូបនៃអាពាហ៍ពិពាហ៍រវាងខ្លួន និងភរិយា Kim Tae Hee

Rain 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ តាមរយៈវគ្គថ្មីដែលបានចាក់ផ្សាយនៅលើ Youtube លោក Rain និង KCM បានទៅលេងផ្ទះមង្គលការរបស់បុគ្គលិកផលិតកម្មក្នុងក្រុម ដែលបន្ទាប់​ពី​បានជូន​កាដូ​ដល់​បុគ្គលិកហើយនោះ ក៏​បាន​សួរ​ថា «ចិញ្ចៀន​រៀបការ​នៅ​ឯណា? ម៉េច​ក៏​អ្នក​មិន​ពាក់​វា?» ហើយបុគ្គលិក​នោះ ក៏​បាន​ឆ្លើយ​ភ្លាម​ថា​ «​ព្រោះ​ខ្ញុំ​នៅ​ផ្ទះ ខ្ញុំ​មិន​ពាក់​វា​ទេ​»។

ក្រោយពីនោះ លោក Rain ក៏ងាកទៅសួរ KCM អំពីចិញ្ចៀនអាពាហ៍ពិពាហ៍វិញ ដែលជាការឆ្លើយតប KCM សើចហើយបាននិយាយថា «ដៃខ្ញុំហើម ដូច្នេះពាក់ចិញ្ចៀនលែងសមទៀតហើយ» ខណៈដែលនៅពេលនោះ លោក Rain ក៏​មិន​បាន​ពាក់ចិញ្ចៀន​រៀបការ​ ផងដែរ។

Rain និង ភរិយា Kim Tae Hee

មិនត្រឹមតែប៉ុណ្ណោះ លោក Rain ក៏បានលើកឡើងដោយត្រង់ អំពីរឿងដែលមិនបានពាក់ចិញ្ចៀនរៀបការ ដោយបាននិយាយថា៖

Rain

គួររំឮកផងដែរថា លោក Rain បានរៀបចំពិធីមង្គលការឯកជននិងសាមញ្ញ ជាមួយនឹង Kim Tae Hee កាលពីខែមករា ឆ្នាំ ២០១៧ ហើយនៅ​ចុង​ឆ្នាំ​នោះ លោក និង​ភរិយា​ ក៏បាន​ស្វាគមន៍​កូន​ស្រី​ដំបូង​របស់​ខ្លួនចូលមកកាន់គ្រួសារ ដែលធ្វើឲ្យគ្រួសារកាន់តែមានសុភមង្គល ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Rain 
Rain 
Kim Tae Hee
 Kim Tae Hee
Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee
Rain និង ភរិយា Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]