កម្សាន្ត៖ កាលពីថ្មីៗនេះ តារាសម្ដែង និង ជាតារាម៉ូដែលដ៏ល្បីល្បាញលំដាប់ពិភពលោក Zendaya បានធ្វើឲ្យកក្រើកពេញបណ្ដាញសង្គមជាមួយនឹងស្ទាយ៍សម្លៀកបំពាក់បង្ហាញម៉ូតក្នុងកម្មវិធីដ៏ធំមួយ។ នៅក្នុងនោះ រូបនាងបានគ្រងឈុតពណ៌ទឹកប្រាក់ ដែលជាឈុតមនុស្សយន្ដយ៉ាងទាក់ទាញ។

Zendaya
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើក្រឡេកទៅមើលរចនាបទនៃឈុតនេះវិញ វាប្រៀបដូចជាឈុតសម្រាប់ពាក់ក្នុងរឿងហូលីវូដ ឈុតធ្វើឡើងដោយ មេតាល់ លោហៈធាតុ លើសពីនោះ ឈុតនេះ ថែមទាំងបញ្ចេញសាច់ធ្វើឲ្យមានភាពស៊ិចស៊ីអមជាមួយនឹងភាពអស្ចារ្យ ដែលក្នុងចំណោមមួយកម្មវិធី Zendaya ត្រូវបានគេចាប់អារម្មណ៍ជាងគេ។

Zendaya

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ ត្រូវបានមហាជនស្គាល់កាន់តែច្រើនតាមរយៈការសម្ដែងធ្វើជាតួឯកស្រី MJ នៅក្នុងរឿង Spider Man Far From home។ មិនត្រឹមតែសមត្ថភាពសម្ដែងនោះទេ ​Zendaya គឺជាតារាបង្ហាញម្នាក់ លំដាប់កំពូលផងដែរ៕

ប្រភព៖ Mail Online

ZendayZendayaa
Zendaya
Zendaya
Zendaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]