កម្សាន្ត ក្រុមការងារ Blackbox ជាមួយនិង BayonTV ប្រកាសបើកបង្ហាញរឿងភាគខ្មែរបុរាណថ្មី មានចំណងជើងថា មរតកបេះដូង ដែលជារឿងឆ្លុះបញ្ចាំងពីទិដ្ឋភាពជីវិតរស់នៅរបស់គ្រួសារអ្នកជំនួញសូត្រខ្មែរ កាលពីសម័យលង្វែក ដែលបាននាំមកជូននូវទេសភាពស្អាតៗបែបខ្មែរបុរាណ ជាមួយនឹងសកម្មភាពនៃការផលិតសូត្រខ្មែរពិតៗ។

Poster រឿង មរតកបេះដូង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងភាគបុរាណខ្មែរ មរតកបេះដូង នេះដែរ ក៏មានការចូលរួមសម្ដែងដោយ តារាសម្ដែងប្រុសមានមន្តស្នេហ៍ លោកនារាយណ៍ ប្រិមប្រិយ និងតារាសម្ដែងស្រីស្រស់ស្អាតគួរឲ្យស្រលាញ់ កញ្ញា សាន្ត កុសមៈ

លោក នារាយ៍ ប្រិមប្រិយ  
លោក នារាយ៍ ប្រិមប្រិយ  
កញ្ញា សាន្ត កុសមៈ
កញ្ញា សាន្ត កុសមៈ

ចំណែកឯគូទីពីរ សម្ដែងដោយ ប្រុសស្អាត សេងហ៊ុយ ដែលលោកជាម្ចាស់ជ័យលាភី Mister Friendship Cambodia 2022 និងតារាស្រីចំណូលថ្មី កញ្ញា យូមិ ជាតារាម៉ូដែល ដែលប្រកួតក្នុងកម្មវិធី Cambodia’s Queen of the Catwalk របស់លោក Oliva Kong ព្រមទាំងជា The winner of week two : The best photo and runway ផងដែរ។

លោក សេងហ៊ុយ ម្ចាស់ជ័យលាភី Mister Friendship Cambodia 2022 
លោក សេងហ៊ុយ ម្ចាស់ជ័យលាភី Mister Friendship Cambodia 2022 
  តារាស្រីចំណូលថ្មី កញ្ញា យូមិ
  តារាស្រីចំណូលថ្មី កញ្ញា យូមិ

គួរបញ្ជាក់ផងដែរថា ក្រៅពីតួអង្គសំខាន់ទាំងពីរគូហើយនោះ រឿង មរតកបេះដូង ក៏មានការចូលរួមសម្ដែងដោយ តារាសម្ដែងថ្មីចាស់ជាច្រើនរូបទៀត រួមគ្នាមកបញ្ចេញស្នាដៃ ធ្វើឲ្យរឿងនេះ កាន់តែគួរឲ្យចង់ទស្សនា។

សូមកុំភ្លេចរង់ចាំតាមដានទស្សនា រឿង «មរតកបេះដូង» នៅលើកញ្ចក់ទូរទស្សន៍បាយ័ន ក្នុងពេលឆាប់ៗនេះ។

Poster រឿង មរតកបេះដូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]