ថៃ៖ ធ្វើឲ្យហ្វេនៗជាច្រើន បានរង់ចាំមើល ពីគូស្នេហ៍តារាស្រី Ploy Chermarn និង តារាប្រុស Tong Twopee ខណៈដែលកាលពីថ្ងៃបុណ្យនៃសេចក្តីស្រលាញ់កន្លងមក គូស្នេហ៍មួយគូនេះ មិនមានពេលផ្អែមល្ហែមបង្ហាញដូចគូស្នេហ៍ដទៃនោះទេ ជាពិសេសថែមបានលើកឡើងពី ស្នេហាដែលមិនផ្អែមល្ហែមដូចពីមុនឡើយ។
ដោយឡែក កាលពីថ្មីៗនេះ ទាំងតារាស្រី Ploy និង លោក Tong Twopee ក៏បានចេញមកបញ្ចេញរូបភាពគូស្នេហ៍ ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ អបអរក្រោយថ្ងៃបុណ្យនៃសេចក្តីស្រលាញ់។ ក្នុងនោះដែរ រូបភាពនីមួយៗរបស់អ្នកទាំងពីរ ពិតជាមានភាពផ្អែមល្ហែមយ៉ាងខ្លាំង ព្រមជាមួយនឹងសារដ៏រ៉ូមែនទិកពោរពេញដោយភាពរីករាយ អបអរថ្ងៃបុណ្យក្ដីស្រលាញ់ជាមួយគ្នា ទៀតផង។
យ៉ាងណាមិញ នេះអាចចាត់ទុកថា គឺជាការបង្ហោះភាពផ្អែមល្ហែម ដើម្បីបំបាត់ពាក្យចចាមអារ៉ាមរឿងស្នេហាបែកបាក់ និងធ្វើឱ្យអ្នកគាំទ្រ កាន់តែមានភាពសប្បាយរីករាយ ក្រោយពីរង់ចាំមើលជាយូរ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]