កូរ៉េខាងត្បូង៖ បើនិយាយពី Jang Wonyoung អ្នកគាំទ្រវិស័៍ចម្រៀង KPOP ប្រាកដជាស្គាល់ហើយព្រោះនាងជាសមាជិកម្នាក់ ក្នុងក្រុម IVE ដែលមានទាំងទេពកោសល្យផ្នែករាំនិងច្រៀង ហើយនាងក៏ត្រូវបានគេចាត់ទុកជា IT-Girls ប្រចាំក្រុម KPOP នារីជំនាន់ទី៤ផងដែរ។
យ៉ាងណាមិញ បើនិយាយពីការស្លៀកពាក់និងតុបតែងខ្លួនវិញ Wonyoung ចូលចិត្តបែបគួរឲ្យស្រលាញ់ ដូចជាស្ទាយ៍បែបព្រះនាង បែបមើលទៅស្រស់ស្រាយ ទន់ភ្លន់តែថ្មីៗនេះ រូបភាពមួយសន្លឹករបស់នាងកំពុងបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។
ក្នុងរូបភាពនេះគឺ Wonyoung បានថតឲ្យទស្សនាវដ្ដី Vogue Korea ដោយបានកោតសរសើរថានាងជាសិល្បការិនីគួរឲ្យចាប់អារម្មណ៍ និងមានឥទ្ធិពលរួមជាមួយរៀមច្បងដូចជា Taeyeon (Girls' Generation) និង CL (2NE1) ជាដើម ដែលក្នុងនោះ Wonyoung បានលេងស្ទាយ៍តុបតែងខ្លួនប្លែក មើលទៅកាចឆ្នាស ដោយបានផាត់ភ្នែកបែប Smoky Eyes និងទម្លាក់សក់ឲ្យរញ៉េរញ៉ៃ និងពាក់អាវពណ៌បៃតងឆ្នូតសខាងក្នុង អមជាមួយអាវដៃវែង និងសំពត់ពណ៌រាងប្រផេះ មើលទៅពិតជាស្រស់ស្អាតមួយបែប រហូតហ្វេនៗសរសើរថា ទោះលេងស្ទាយ៍បែបណាក៏ Wonyoung នៅតែស្រស់ស្អាត៕
ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]