ថៃ៖ បានក្លាយជាប្រធានបទដ៏ក្តៅមួយ ដែលធ្វើឲ្យហ្វេនៗជាច្រើន កំពុងតាមដាន នៅពេលដែល Annie ដែលជាអតីតមិត្តស្រីរបស់ តារាសម្ដែង លោក Golf Pitchaya បានប្រកាសថា អ្នកទាំងពីរបានបែកគ្នាតាំងពីឆ្នាំមុន ខណៈដែលខាងប្រុស នៅមិនទាន់ត្រៀមខ្លួននឹងប្រកាសរឿងនេះជាសាធារណៈនៅឡើយនោះទេ។
តែទោះជាយ៉ាងណា រហូតមកដល់ពេលថ្មីៗនេះ តារាសម្ដែង លោក Golf Pitchaya បានចេញមុខបង្ហោះសារតាមរយៈបណ្ដាញសង្គម Instagram ដោយបានបើកចំហរជុំវិញរឿងនេះ ដោយបញ្ជាក់ថា ពិតជាបានបែកគ្នាជាមួយគូស្នេហ៍របស់ខ្លួន ក្នុងលក្ខខណ្ឌល្អ រួមទាំងមានការពន្យល់ពីមូលហេតុយ៉ាងដូច្នេះថា៖
មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏បានបន្តចង់ប្រាប់ទៅដល់អ្នកដែលស្រលាញ់និងគាំទ្រ ថា ទោះបីជា លោក និង គូស្នេហ៍ បានបែកគ្នាក៏ដោយ ប៉ុន្តែវាជាការបែកបាក់ដ៏ល្អ ខណៈដែលអ្នកទាំងពីរបានព្យាយាមកែសម្រួលវាទៅហើយ។ ហើយទោះបីជាបានបែកគ្នាក៏ដោយ ពួកគេនៅតែយកចិត្តទុកដាក់ នៅតែគាំទ្រគ្នា ដើម្បីទទួលបានឱកាសដ៏ល្អ រាប់អានបងប្អូន ជាមិត្តល្អ និងគាំទ្រគ្នាទៅវិញទៅមក បើទោះបីជាលែងស្ថិតក្នុងឋានៈជាមិត្តប្រុស និងមិត្តស្រីនឹងគ្នាក៏ដោយ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]