ម្ចាស់ពាន់ Cambodian Idol រដូវកាលទី3 គ្រី ថៃពៅ បង្ហាញមុខយ៉ាងស្វាហាប់ក្នុងកម្មវិធីកម្សាន្តលំដាប់ពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ កាលណីរាត្រីថ្ងៃព្រហស្បតិ៍នេះ ។

រូបភាព
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ចាស់បទ <ស្រលាញ់គេហើយមែនទេ> រូបនេះបានប្រែកាយជាដ្រាគូឡាខ្មោចឆៅជញ្ជក់ឈាមយ៉ាងហំហាន មកប្រយុទ្ធតតាំងជាមួយវិញ្ញាសាររន្ធត់ព្រឺព្រួចរបស់កម្មវិធីកម្សាន្តដ៏ល្បីមួយនេះ។

រូបភាព

តែថាសឹងតែគ្រប់គ្នាហើយ អ្នកដែលមកដល់ទឹកដី Killer Karaoke គឺជឿជាក់បានតែដំបូងទេ ជាក់ស្តែងតារាចម្រៀងរូបសង្ហា គ្រី ថៃពៅ ក៏មិនខុសគ្នាដែរ ជាមួយនឹងវិញ្ញាសារ <កាដូស្នេហ៍> បានធ្វើឲ្យ គ្រី ថៃពៅ ឆ្លេឆ្លាស្ទើររកដកដង្ហើមមិនទាន់។

រូបភាព

អ្វីដែលរឹតតែធ្វើឱ្យទប់សំណើចមិនបាននោះ គឺថាគប់ចុះគប់ឡើង ស្រាប់តែមានត្រប់ហោះស្ទុយសំដៅចំកន្លែងសំខាន់ គ្រី ថៃពៅ ធ្វើឲ្យលោកដួលដាច់ផ្ងារមួយទំហឹងតែម្តង។ យ៉ាងណាមិញទោះតស៊ូប្រយុទ្ធតទល់យ៉ាងរ៉ោករ៉ាកយ៉ាងណាក៏ដោយ គ្រី ថៃពៅ ក៏បានបញ្ចប់ទៅទាំងគ្រាំគ្រាក្រោមដោយសំណើចយ៉ាងក្អាក់ក្អាយ។

រូបភាព

គួបញ្ជាក់ផងដែរថា កម្មវិធីកម្សាន្តដ៏ពេញនិយមកម្រិតពិភពលោក Killer Karaoke Cambodia រដូវកាលទី៧ ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ តាមរយៈទូរទស្សន៍ហង្សមាស HDTV ចាប់ពីម៉ោង ៨ យប់តទៅ៕

រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]