បរទេស៖ តារាសម្ដែងស្រី Angelababy បានបង្ហាញវត្តមានដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងការរៀបចំខ្លួន យ៉ាងស្រស់ស្អាត ពេលដែលនាងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី BAFTA 2024 Gala នៃសាលាសិល្បៈភាពយន្ត និងទូរទស្សន៍អង់គ្លេស។
ក្នុងនោះដែរ តារាសម្ដែងស្រីរូបនេះ បានបង្ហាញខ្លួន ជាមួយនឹងការស្លៀកសម្លៀកបំពាក់ឈុតធ្វើដោយដៃដ៏ទាន់សម័យ រួមជាមួយនឹងគ្រឿងអលង្ការថ្លៃៗ ពេលចូលរួមកម្មវិធីមួយនេះ កាលពីថ្ងៃទី ១៦ ខែកម្ភៈកន្លងទៅ។ មិនត្រឹមតែប៉ុណ្ណោះ អង្គភាពគ្រប់គ្រងរបស់តារាសម្តែងរូបនេះ ក៏បានលើកឡើង ពីការចំណាយពេលប្រមាណ ៤៦០ ម៉ោងដើម្បីកែច្នៃសូត្រ brocade ដើម្បីបង្កើតការរចនាដ៏ប្រណិត និងឆើតឆាយ នៃឈុតមួយនេះ ទៀតផង។
ម៉្យាងវិញទៀត នៅលើបណ្ដាញសង្គម Weibo ក្រោយពីបានឃើញបែបនេះហើយ ទស្សនិកជនជាច្រើន រួមទាំងអ្នកគាំទ្រ ក៏បានចូលមកសរសើរ តារាស្រី Angelababy ពីសម្រស់ដ៏ស្រស់ស្អាត ពោរពេញដោយភាពទាក់ទាញ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]