កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បីល្បាញ Jang Yeon Hee ដែល​គេ​ស្គាល់​ថា​ជា Mija បាន​បង្ហាញ​វិធី​សម្រក​ទម្ងន់​យ៉ាងមានប្រសិទ្ធភាព​នៅ​លើគណនី Instagram របស់​នាង។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះ គឺរូបនាង ចំណាយពេលត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ អាចសម្រកបានដល់ទៅ៥គីឡូក្រាម។

Jang Yeon Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើមហេតុដែលធ្វើឲ្យនាងចាប់ផ្ដើមសម្រកទម្ងន់នោះគឺ ព្រោះតែនាងបានធ្វើដំណើរទៅកម្សាន្តនៅ Busan ហើយបានបរិភោគអាហារ និង គ្រឿងស្រវឹងច្រើន ហើយក៏បានធ្វើឲ្យនាងឡើងទម្ងន់ រហូតដល់ឡើងសាច់ក្បាលពោះ ក៏ដូចជាទម្រង់មុខមានសាច់ច្រើនជាងមុន។

Jang Yeon Hee

ចំណែកឯ ការសម្រកទម្ងន់របស់ Mija គឺជាការហាត់ប្រាណ និង បរិភោគអាហារដែលមានជាតិកាឡូរីតិច ហើយនឹងតមអាហារ កំណត់ចំនួនអ្វីដែលនាងត្រូវទទួលទាន។ ជាលទ្ធផល តារាស្រីរូបនេះ សម្រកបាន៥គីឡូក្រាម ត្រឹមរយៈពេល៦ថ្ងៃ ដោយសុខភាពល្អ និង បង្ហាញការផ្លាស់ប្ដូររូបរាងយ៉ាងច្បាស់ ដោយនាងបានបង្ហោះរូបប្រៀបធៀបគ្នា កាលពីមុន និង ក្រោយពេលសម្រកទម្ងន់រួច៕

ប្រភព៖ Koreaboo

Jang Yeon Hee
Jang Yeon Hee
Jang Yeon Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]