បន្ទាប់ពីជោគជ័យយ៉ាងខ្លាំងកាលពីរដូវកាលដំបូង ឥឡូវនេះកម្មវិធីប្រឡងចម្រៀងកំរិតពិភពលោក BEAT THE BEST បានប្រកាសនូវពេលវេលាចាក់ផ្សាយ រដូវកាលទី២ ជាផ្លូវការណ៍ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទូរទស្សន៍ដ៏មានប្រជាប្រិយបំផុតក្នុងប្រទេស ហង្សមាស HDTV ទើបនឹងបានបង្ហោះវីដេអូផ្សព្វផ្សាយជាផ្លូវការ និងបានបញ្ជាក់យ៉ាងច្បាស់ពីថ្ងៃចាក់ផ្សាយសម្រាប់រដូវកាលទី២នេះ។ កំពូលគណៈកម្មការពោរពេញដោយបទពិសោធទាំង ៤រូប លោក ឆន សុវណ្ណារាជ, អ្នកនាង ពេជ្រ សោភា, កញ្ញា ផន ស្រីខួច និងអ្នកនាង សួស វីហ្សា រួមទាំងពិធីករដ៏ល្បី លោក សុខ រ៉ាស៊ី និងអ្នកនាង កែវ ចាន់និមល កំពុងតែត្រៀមបង្ហាញខ្លួនពាំនាំយកបេក្ខជនល្អៗមកបង្ហាញក្នុងកម្មវិធីដ៏អស្ចារ្យនេះ។
ថ្ងៃទី2 ខែ3 ឆ្នាំ2024 គឺជាថ្ងៃដែលកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី២ នឹងត្រូវចាប់ផ្តើមចាក់ផ្សាយហើយ។ ត្រៀមទទួលយកចំណីអារម្មណ៍ថ្មីក្នុងដើមឆ្នាំថ្មីនេះទាំងអស់គ្នា ចាំមើលថាតើនិងមានបេក្ខជនលេចធ្លោបែបណាខ្លះនឹងមកបង្ហាញមុខស្រូបយកការគាំទ្រពីទស្សនិកជនក្នុងរដូវកាលថ្មីនេះ?
កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best រដូវកាលទី២ និងមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ រៀងរាល់ម៉ោង 8យប់ នៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]