ថៃ៖ ក្រៅពីស្ទាយ៍បង្ហាញខ្លួនដ៏ស្រស់ស្អាតទាក់ទាញហើយនោះ សម្រាប់តារាសម្ដែងស្រី Aum Patchrapa នៅតែត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍ទៅលើសកម្មភាពប្រចាំថ្ងៃរបស់នាង ជាពិសេស នៅពេលដែលបានបង្ហាញសកម្មភាពដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងបុរសសង្ហាម្នាក់។

Aum
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះ តារាស្រី Aum បានចេញមកបង្ហោះឃ្លីបមួយនៅលើ IG Story ដែលបានបង្ហាញពី សកម្មភាពរបស់មិត្តភក្តិជិតស្និទ្ធរបស់នាង គឺលោក Nin Chanin ដែលបានជូនកាដូផ្កាដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលឃើញហើយ Aum ក៏បានញញឹម មុននឹងបញ្ចេញសំណើចយ៉ាងស្រទន់ ទៀតផង។

Aum

ការបង្ហាញមួយ​នេះ​ ក៏បាន​ធ្វើ​ឲ្យ​មិត្តភ័ក្តិ​ និងហ្វេនៗជាច្រើន បង្ហាញពីភាពរីករាយជាមួយគ្នា និងបានលើកឡើងថា នេះគឺជា​គ្រា​ដ៏​គួរ​ឱ្យ​ស្រលាញ់ ​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​អាចញញឹមបាន ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Aum
Aum
Aum
Aum
Aum
Aum
Aum
Aum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]