កូរ៉េខាងត្បូង៖ អតីតសមាជិករបស់ក្រុមចម្រៀងនារី AOA គឺ Yuna បានប្រកាសថានាងបានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងអ្នកតែងបទភ្លេង Kang Jeong Hoon កាលពីថ្ងៃទី១៨ខែកុម្ភៈកន្លងទៅនេះហើយ។

Yuna
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Yuna បានរៀបចំពិធីអាពាហ៍ពិពាហ៍របស់នាងនៅទីកន្លែងមួយ នាក្រុងសេអ៊ូល បន្ទាប់ពីធ្លាប់ប្រកាសប្រាប់អ្នកគាំទ្រតាមរយៈ Instagram ថា ពិធីជប់លៀងមួយនេះគឺរៀបចំឡើងលក្ខណៈឯកជន ជាមួយនឹងក្រុមគ្រួសារក៏ដូចជាមិត្តភក្តិ ដែលក្នុងនោះនាងបានអញ្ជើញអតីតសមាជិក AOA ផងដែរ។

ស្វាមីរបស់ Yuna ត្រូវបានគេស្គាល់ថាជាក្រុមផលិតករឈ្មោះ GALACTIKA ដែលធ្លាប់តែងបទចម្រៀងដូចជា " Heart Shaker", "DALLA DALLA" , "WANNABE" ជាដើម ខណៈដែល Yuna ធ្លាប់ជាសមាជិក AOA មានបទល្បីឈ្មោះដូចជា "Heart Attack" មុននឹងចាកចេញពី AOA ក្នុងឆ្នាំ២០២១ និងបច្ចុប្បន្នជាគ្រូបង្ហាត់ Pilates ផងដែរ៕  

Yuna
Yuna
Yuna
រូបភាពថ្មីរបស់ Yuna
រូបភាពថ្មីរបស់ Yuna
រូបភាពថ្មីរបស់ Yuna
រូបភាពថ្មីរបស់ Yuna

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]