ព្រះសីហនុ៖ នាវាទេសចរណ៍បរទេស ០១គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣០០នាក់ ធ្វើទស្សនកិច្ចខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា តាមច្រកកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤។
តាមការឪ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ CRYSIAL SYMPONY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។
នាវាទេសចរណ៍ CRYSIAL SYMPONY មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៣៨,០១ម៉ែត្រ ទទឹង ៣០.២០ម៉ែត្រ (http://xn--84ef.xn--x2erh2n8a6c3ep/) បានធ្វើដំណើចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១២ និង ០៥នាទី ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស CRYSIAL SYMPONY មានចំនួន ៣១៣នាក់ ស្រី ១៥៤នាក់ មាន២៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៤៣នាក់ ស្រី ៩៦នាក់ មាន ៤៩សញ្ជាតិ។ ភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អាមេរិកចំនួន ១៩៣នាក់ អង់គ្លេស ២៤នាក់។ ក្នុងនោះភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅទស្សនាអង្គរ ខេត្តសៀមរាបមានចំនួន ២៥នាក់ ស្រី ១៣នាក់ មាន ០២សញ្ជាតិ ។
សូមជម្រាបជូនថា ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងតំបន់រាម ក្នុងស្រុកព្រៃនប់ មានដូចជា ក្រុងព្រះសីហនុ មានដូចជាទី ប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) តាមតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ និងរូបសំណាកសំខាន់នៅតំបន់ស្រុកព្រៃនប់ មានដូចជា រូប សំណាក ព្រះថោងនាងនាគ និងរូបសំណាកផ្សេងទៀត។ ទន្ទឹមនេះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ ៕
ប្រភព៖ ក្រសួងព័ត៌មាន
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]