កូរ៉េខាងត្បូង៖ ផ្ទុះការភ្ញាក់ផ្អើល និង​ហួសចិត្តជាខ្លាំង នៅក្នុងកម្មវិធី 2024 Hanteo Music Awards ដែលធ្វើឲ្យកក្រើកពេញបណ្ដាញសង្គម។ កាលពីថ្មីៗនេះ ករណីអ្នកគាំទ្រម្នាក់រំភើបពេកទប់លាមកមិនជាប់ ធ្វើឲ្យលេចលាមកដាក់កន្លែងឈរទស្សនាតែម្ដង។

2024 Hanteo Music Awards
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្នោះ អ្នកគាំទ្ររូបនោះ ហ៊ាលាមក ចំទីតាំងខាងមុខ កន្លែងដែលតារាៗឈរតម្រង់ជួរក្បែរឆាក ដែលធ្វើឲ្យជះក្លិនអាក្រក់ដល់លើឆាក តារាចម្រៀងទាំងនោះ នាំគ្នាខ្ទប់ច្រមុះទ្រាំនឹងក្លិនដ៏ស្អុយមួយនេះ។ ក្រោយមកគេបានឲ្យសន្ដិសុខទៅឆែកមើល គឺពិតជាក្លិនលាមកពិតមែន ព្រោះឃើញលាមកនៅកន្លែងត្រង់ហ្នឹងតែម្ដង។

រូបភាព

ប៉ុន្ដែគេមិនអាចសម្អាតភ្លាមៗបាននោះទេ ព្រោះតែវាមានសភាពស្អិតខ្លាំង ដូចនេះ ទាំងអ្នកទស្សនាទាំងតារា គ្មានជម្រើសនោះទេ ត្រូវតែទ្រាំដល់ទីបញ្ចប់។ គួរបញ្ជាក់ផងដែរថា កម្មវិធី 2024 Hanteo Music Awards នេះ ចូលរួមដោយក្រុមតារាចម្រៀង Kpop ល្បីៗជាច្រើន ដូចជា Aespa NCT Ateez Kep1er ជាច្រើនទៀត។

រូបភាព

អ្វីដែលហួសចិត្តទៀតនោះ ម្ចាស់សមីខ្លួនបានចេញមុខសុំទោសនៅក្នុងគណនី Twitter ដោយបាននិយាយយ៉ាងដូច្នេះថា "សួស្ដី ខ្ញុំគឺជាអ្នកហ៊ាលាមកដាក់ខោក្នុងកម្មវិធី Hanteo ខ្ញុំភ្ញាក់ខ្លួនថា មានមនុស្សច្រើនណាស់ដែលវេទនាព្រោះតែខ្ញុំ តាមដែលខ្ញុំសង្កេតឃើញក្នុងបណ្ដាញសង្គម Twitter ខ្ញុំសូមអភ័យទោសចំពោះការដែលកើតហេតុ ខ្ញុំនឹងចងចាំហេតុការណ៍ថ្ងៃនេះ និង ពិចារណាកំហុស ខ្ញុំសុំទោសម្ដងទៀតដែលបំផ្លាញថ្ងៃល្អមួយនោះ"៕

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]